អ្នកប្រហែលជាមិនធ្លាប់បានដឹងទេថា ពពួកសត្វ ដែលមានលើពិភពលោកយើងនេះ មានច្រើនប្រភេទណាស់ ហើយខ្លះទៀតក៏មានរូបរាងចម្លែក និងមិនគួរឲ្យជឿថាមាន ទាល់តែសោះ។

ចង់ដឹងថា មានប្រភេទសត្វអ្វីខ្លះនោះ សូមប្រិយមិត្តតាមដានទាំងអស់គ្នា ដូចខាងក្រោមនេះ ៖

១. ទន្សាយ Angora ៖ មានរាងដូចជា ស្ករសំឡីយ៉ាងធំ និងជាសត្វដែលគេចិញ្ចឹមសម្រាប់យករោមរបស់វា មកធ្វើអាជីវកម្ម។ 

ទន្សាយ Angora មានរាងដូចជា ស្ករសំឡីយ៉ាងធំ និងជាសត្វដែលគេចិញ្ចឹមសម្រាប់យករោមរបស់វា មកធ្វើអាជីវកម្ម

២. គោ Ankole-Watusi ៖ ឬគេហៅវាថា Ankole Longhorn ដែលវាជាគោដែលមានស្នែងធំសម្បើម រហូតដល់ ១០៣.៥ សង់ទីម៉ែត្រឯណោះ។

Ankole Longhorn ដែលវាជាគោដែលមានស្នែងធំសម្បើម រហូតដល់ ១០៣.៥ សង់ទីម៉ែត្រឯណោះ

៣. សត្វ Glaucus Atlanticus ៖ វាជាសត្វសមុទ្រដ៏ចម្លែក ដែលតែងបណ្តែតខ្លួននៅលើផ្ទៃទឹក ព្រមទាំងត្រូវបានគេដាក់ឈ្មោះថាជា “នាគពណ៌ខៀវ” ទៀតផង។

វាជាសត្វសមុទ្រដ៏ចម្លែក ដែលតែងបណ្តែតខ្លួននៅលើផ្ទៃទឹក ព្រមទាំងត្រូវបានគេដាក់ឈ្មោះថាជា “នាគពណ៌ខៀវ” ទៀតផង

៤. សត្វកញ្ចែអណ្តើក ពណ៌មាស ៖ សត្វនេះត្រូវបានគេចិញ្ចឹមតាមសួនច្បារ និងអាចប្តូរពណ៌ពីមាស ទៅជាក្រហមចាស់បាន នៅពេលវាត្រូវបន្តពូជ ឬភ័យ។

សត្វនេះត្រូវបានគេចិញ្ចឹមតាមសួនច្បារ និងអាចប្តូរពណ៌ពីមាស ទៅជាក្រហមចាស់បាន នៅពេលវាត្រូវបន្តពូជ ឬភ័យ

៥. ត្រី Longnose Batfish ៖ ត្រីមួយនេះ អាចសម្គាល់បានដោយសារ មានទម្រង់ខ្លួនរាងត្រីកោណ និងមានមាត់ពណ៌ក្រហម បែកទឹកក្រូច យ៉ាងទាក់ទាញ។

ត្រីមួយនេះ អាចសម្គាល់បានដោយសារ មានទម្រង់ខ្លួនរាងត្រីកោណ និងមានមាត់ពណ៌ក្រហម បែកទឹកក្រូច យ៉ាងទាក់ទាញ

៦. សត្វ Pangolin ៖ សត្វនេះមានស្រកាបន្ទះៗ តាំងពីក្បាលដល់ចុងជើង។ ប្រសិនបើមើលពីលើ គឺដូចជាផ្លែស្រល់ចេះដើរយ៉ាងអ៊ីចឹង។

សត្វនេះមានស្រកាបន្ទះៗ តាំងពីក្បាលដល់ចុងជើង។ ប្រសិនបើមើលពីលើ គឺដូចជាផ្លែស្រល់ចេះដើរយ៉ាងអ៊ីចឹង

៧. ត្រី Leptocephalus ៖ ជាពពួកត្រីអន្ទង់ ប៉ុន្តែមានខ្លួនថ្លា គ្មានសរីរាង្គគ្រប់គ្រាន់ និងទន់អន្លាយដូចជាចាហួយ។

ត្រី Leptocephalus ជាពពួកត្រីអន្ទង់ ប៉ុន្តែមានខ្លួនថ្លា គ្មានសរីរាង្គគ្រប់គ្រាន់ និងទន់អន្លាយដូចជាចាហួយ

៨. ត្រីមឹកកូនជ្រូក ៖ នេះជាត្រីមឹក ដែលមានរូបរាងប៉ោងដូចជាកូនជ្រូក ហើយមើលទៅហាក់ដូចជា មឹកនេះចេះញញឹមដាក់យើងយ៉ាងអ៊ីចឹង។

នេះជាត្រីមឹក ដែលមានរូបរាងប៉ោងដូចជាកូនជ្រូក ហើយមើលទៅហាក់ដូចជា មឹកនេះចេះញញឹមដាក់យើងយ៉ាងអ៊ីចឹង

៩. ក្តាមពីងពាង របស់ជប៉ុន ៖ ក្តាមដ៏គួរឲ្យខ្លាចនេះ ជាពូជក្តាមដែលមានទំហំធំជាងគេបង្អស់ ដោយគ្រាន់តែជើងរបស់វា អាចមានដល់ ៤.៥ ម៉ែត្រឯណោះ។

ក្តាមដ៏គួរឲ្យខ្លាចនេះ ជាពូជក្តាមដែលមានទំហំធំជាងគេបង្អស់ ដោយគ្រាន់តែជើងរបស់វា អាចមានដល់ ៤.៥ ម៉ែត្រឯណោះ

១០. សត្វ Sea Lamprey ៖ នេះជាត្រីពពួកប៉ារ៉ាសិត មានខ្លួនរាងដូចស៊ីឡាំង និងមានមាត់ជញ្ជក់ មុតស្រួច ដែលវាអាចមានប្រវែង ១២០ សង់ទីម៉ែត្រ និង ២.៣ គីឡូក្រាមឯណោះ។

នេះជាត្រីពពួកប៉ារ៉ាសិត មានខ្លួនរាងដូចស៊ីឡាំង និងមានមាត់ជញ្ជក់ មុតស្រួច ដែលវាអាចមានប្រវែង ១២០ សង់ទីម៉ែត្រ និង ២.៣ គីឡូក្រាមឯណោះ

១១. ត្រីសមុទ្រ Ocean Sunfish ៖ ឬត្រី Mola mola ដែលជាត្រីមានទំហំខ្លួនធំ មានទម្ងន់រហូតដល់ទៅ ១,០០០ គីឡូក្រាម និងចូលចិត្តហែលលេងតាមទឹករាក់ណាស់។

ត្រី Mola mola ដែលជាត្រីមានទំហំខ្លួនធំ មានទម្ងន់រហូតដល់ទៅ ១,០០០ គីឡូក្រាម និងចូលចិត្តហែលលេងតាមទឹករាក់ណាស់

១២. សត្វ Umbonia Spinosa ៖ នេះជាសត្វរស់នៅតាមមែកឈើ ដែលមានស្នែងយ៉ាងធំលើខ្លួនរបស់វា។

នេះជាសត្វរស់នៅតាមមែកឈើ ដែលមានស្នែងយ៉ាងធំលើខ្លួនរបស់វា

១៣. សត្វស្វា Saki ៖ វាជាពពួកស្វាមានខ្លួនតូច មានរោមពណ៌ខ្មៅទាំងអស់ លើកលែងតែរង្វង់មុខរបស់វាប៉ុណ្ណោះ៕

វាជាពពួកស្វាមានខ្លួនតូច មានរោមពណ៌ខ្មៅទាំងអស់ លើកលែងតែរង្វង់មុខរបស់វាប៉ុណ្ណោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]