គ្រប់គ្នាប្រហែលជាធ្លាប់បានលឺ និងល្បីល្បាញពីកិត្តនាម និងសមត្ថភាពដ៏អស្ចារ្យ របស់កំពូលអធិរាជស្មាតហ្វូន ស៊េរីមុន របស់ក្រុមហ៊ុន Huawei គឺ Huawei P9 & P9 Plus ថាពិតជាកំពូលស្មាតហ្វូនដែលអាចផ្តិតយក រូបភាពបានយ៉ាងស្រស់ស្អាត ដូចជាកាមេរ៉ាអាជីពបេះបិទ រហូតធ្វើឲ្យស្មាតហ្វូនស៊េរីនេះ ទទួលបានពាន់រង្វាន់ European Consumer Smartphnone 2016-2017 ពី EISA ។ លើសពីស្មាតហ្វូនស្មាតហ្វូនស៊េរីមុន Huawei P10 & P10 Plus គឺ ស្មាតហ្វូនស៊េរីថ្មីបំផុត ដែលកំពុងដុតកម្តៅទីផ្សារស្មាតហ្វូនទាំងលោកខាងលិច និងតំបន់អាស៊ី។ គ្រាន់តែចាប់ផ្តើមដាក់បង្ហាញ ជាផ្លូវការភ្លាម នៅក្នុងកម្មវិធីពិពណ៌ទូរសព្ទពិភពលោក ឆ្នាំ២០១៧ (WMC) ស្មាតហ្វូន Huawei P10 & P10 Plus ទទួលបានពាន់រង្វាន់រហូតដល់ទៅ ២៣ពាន់រង្វាន់ ហើយថ្មីៗនេះ ឈ្នះពាន់រង្វាន់ TIPA Award 2017 ជាកំពូលស្មាតហ្វូនដែលអាចថតរូបបានស្រស់ស្អាតដាច់គេ។

បច្ចុប្បន្ន កំពូលស្មាតហ្វូន Huawei P10 តម្លៃ៦១០ ដុល្លារ និង Huawei P10 Plus មានតម្លៃ ៦៩០ ដុល្លារ ដោយមានបន្ថែមនូវកាដូយ៉ាងច្រើនសន្ធឹកសន្ធាប់ លើទីផ្សារកម្ពុជា។

Huawei P10 & Huawei P10 Plus គឺជាកំពូលស្មាតហ្វូនដែលពេញនិយមបំផុតសម្រាប់ អ្នកនិយម ស្មាតហ្វូន កាមេរ៉ាភ្លោះ Leica និងចង់បានរូបថតស្រស់ស្អាត បែបសិល្បៈស៊ីវិល័យ អេឡេហ្គេន ហាយក្លាស។ សម្រាប់កម្ពុជាទទួលបានការកម្ម៉ង់ទុកមុនលើសពីការរំពឹងទុក ជាង ៣០០% ឯណោះ។

បើចង់ដឹងថា Huawei P10 & P10 Plus អាចផ្តិតយករូបស្រស់ស្អាតយ៉ាងនោះ សូមទស្សនា រូបថតខាងក្រោមទាំងអស់គ្នា៖

១. ថតដោយ ជាងថតរូបល្បីឈ្មោះប្រចាំប្រទេស សង្ហបុរី លោក Hilarion Ignatius G

២. ថតដោយ លោក Miller Snap ជាងថតរូបល្បីឈ្មោះប្រចាំប្រទេសកម្ពុជា

៣. ថតដោយ លោក SJ Jack ជាងថតរូបល្បីឈ្មោះប្រចាំប្រទេសកម្ពុជា

៤. ថតដោយ លោក ឡាង សុលីណា ជាងថតរូបល្បីឈ្មោះប្រចាំប្រទេសកម្ពុជា

៥. ថតដោយ លោក Mike Norin ជាងថតរូបល្បីឈ្មោះប្រចាំប្រទេសកម្ពុជា

៦. ថតដោយ លោក Vandy Snapper 

គួររំលឹកថា ស្មាតហ្វូន Huawei ដែលកំពុងលក់ដាច់ខ្លាំង រួមមាន Huawei P10 (610$), Huawei P10 Plus (690$), Huawei Mate9 (687$), Huawei P9 (469$) និង Huawei P9 Plus (579$), Huawei GR5 2017 Standard Version (269$) និង GR5 2017 Premium Version (329$), P9 Lite (229$), Y6 II (149$), Y5 II 3G (115$), Y5 II 4G (125$), Y3 II 3G (79$), Y3 II 4G (89$), ថេបប្លេត Huawei M3 (349$) និង ថេបប្លេត T1 7 អ៊ីញ (139$, 1GB RAM / 16GB ROM), និង T1 7 អ៊ីញ (99$, 1GB RAM / 8GB ROM)៕

រូបភាពដែលថតឡើងដោយ Huawei P10
រូបភាពដែលថតឡើងដោយ Huawei P10
រូបភាពដែលថតឡើងដោយ Huawei P10

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]