ភ្នំពេញ៖ ខែ្សបម្រើរបស់ក្រុម Munagthong United កីឡាករ Charyl Chappuis បាននិយាយថា ខ្លួនពិតជាមានការសោកស្ដាយដែលពុំបានលេងទល់នឹងកីឡាករឆ្នើមរបស់កម្ពុជា ចាន់ វឌ្ឍនាកា ក្នុងការប្រកួតមិត្ដភាពនាថៃ្ងអាទិត្យសប្ដាហ៍នេះ។

ក្រុមខ្លាំងរបស់ថៃ Muangthong United នឹងត្រូវប្រកួតជាមួយក្រុម Cambodia All Stars ក្នុងការប្រកួតមិត្ដភាពនាថៃ្ងអាទិត្យនេះ ចាប់ពីវេលាម៉ោង៦ល្ងាចតទៅ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ 

កីឡាករឆ្នើមរបស់កម្ពុជា ចាន់ វឌ្ឍនាកា នឹងពុំមានវត្ដមានក្នុងការប្រកួតនេះឡើយ ដោយសារតែគេពុំបានប្រកបអាជីពក្នុងលីកកំពូលកម្ពុជា ផ្ទុយទៅវិញគឺ វឌ្ឍនាកា សព្វថៃ្ងកំពុងតែប្រកបអាជីពនៅក្លិបលំដាប់ទី៣របស់ជប៉ុន Fujieda MYFC កាលពីខែកុម្ភៈកន្លងទៅ។  

ថ្នាក់ដឹកនាំ គ្រូបង្វឹក និងកីឡាករ Charyl Chappuis នៃក្រុម Muangthong អំឡុងសន្និសិទសារព័ត៌មាន

ក្រោយបញ្ចប់សន្និសីទសារព័ត៌មានមុនជំនួបការប្រកួត កាលពីព្រឹកមិញនេះ សមាជិកក្រុមជម្រើសជាតិថៃ Charyl Chappuis បានបញ្ចេញអារម្មណ៍ផ្ទាល់ខ្លួនថា រូបគេពិតជាមានការសោកស្ដាយដោយពុំបានលេងទល់នឹង ចាន់ វឌ្ឍនាកា ដែលជាកីឡាករល្អមួយរូបក្នុងប្រទេសកម្ពុជា ហើយរូបគេក៏បានជូនពរ វឌ្ឍនាកា ឲ្យជួបតែសំណាងល្អនៅទីនោះ ផងដែរ។

Charyl Chappuis ថាខ្លួនពិតជាមានការសោកស្ដាយដែលពុំអាចលេងទល់នឹង ចាន់ វឌ្ឍនាកា

Charyl បាននិយាយថា៖ «ខ្ញុំពុំដែលលេងទល់នឹងវឌ្ឍនាកាឡើយ ខ្ញុំធ្លាប់តែឃើញគេតាមរយៈកញ្ចក់ទូរទស្សន៍។ គេគឺជាកីឡាករដ៏ល្អ និងមានចង្វាក់លេងល្អ ហើយប្រជាជននៅទីនេះ បានដាក់ឈ្មោះគេថា Messi កម្ពុជា, ពួកយើងក៏មាន Messi ថៃ ដែរ ដែលសព្វថៃ្ងគេប្រកបអាជីពនៅជប៉ុនដែរ។ កីឡាករទាំងនេះ គឺជាកីឡាករដ៏អសា្ចរ្យ ដែលពួកយើងពេញចិត្ដនឹងទស្សនាការប្រកួតរបស់ពួកគេ»។ 

សន្និសិទសារព័ត៌មានមុនជំនួប Cambodia All Stars ទល់នឹងក្រុម Muangthong United
សន្និសិទសារព័ត៌មានមុនជំនួប Cambodia All Stars ទល់នឹងក្រុម Muangthong United
កីឡាករ ចាន់ វឌ្ឍនាកា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]