ភ្នំពេញ៖ កំពូលតារាចម្រៀងកំពុងពេញនិយម លោក ព្រាប សុវត្ថិ នឹងចូលរួមក្នុងកម្មវិធី ប្រគំតន្រ្តី Ganzberg Golden Uber Concert នៅថ្ងៃទី២៣ កក្កដា ២០១៧ នៅកោះពេជ្រ រាជធានីភ្នំពេញ ដែលមហាព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏ធំអស្ចារ្យនេះ នឹងធ្វើឡើងដើម្បីអបអរស្រាបៀរ GANZBEG ឈ្នះមេដាយមាសស្រាបៀរពិភពលោកឆ្នាំំ២០១៧ ពីស្ថាប័ន monde selection នេះបើតាមសម្ដីអ្នកតំណាងខាងស្រាបៀរ GANZBEG បានលើកឡើង។

បន្ថែមពីនេះទៀត តារាចម្រៀងថៃកាត់អាល្លឺម៉ង់ កញ្ញា Jannine Weigel ដែលកំពុងមានប្រជាប្រិយភាព នៅក្នុងប្រទេសថៃ កម្ពុជា និងប្រទេសជាច្រើនទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នោះ ក៏នឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏ធំអស្ចារ្យមួយនេះដែរ។

គួរបញ្ជាក់ផងដែរថា នេះគឺជាលើកទីមួយហើយ ដែលលោក ព្រាប សុវត្ថិ នឹងបង្ហាញខ្លួននៅលើឆាកតន្ត្រីរបស់ស្រាបៀរ GANZBEG ហើយនេះក៏ជាលើកទីមួយដែរ ដែលកំពូលតារាចម្រៀងរូបនេះ បានរួមគ្នាជាមួយតារាកូនកាត់ កញ្ញា Jannine Weigel ដើម្បីបង្កើតភាពរីករាយជូនប្រជាជនកម្ពុជា។

ដូច្នេះ កុំភ្លេចរងចាំទស្សនា កម្មវិធី ប្រគំតន្ត្រី Ganzberg Golden Uber Concert នៅថ្ងៃទី២៣ កក្កដា ២០១៧ នៅកោះពេជ្រ រាជធានីភ្នំពេញ ឬទស្សនាតាមរយៈកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ៕  

កំពូលតារាចម្រៀងកំពុងពេញនិយម លោក ព្រាប សុវត្ថិ
កំពូលតារាចម្រៀងកំពុងពេញនិយម លោក ព្រាប សុវត្ថិ
លោក ព្រាប សុវត្ថិ នឹងចូលរួមក្នុងកម្មវិធី ប្រគំតន្រ្តី Ganzberg Golden Uber Concert
លោក ព្រាប សុវត្ថិ នឹងចូលរួមក្នុងកម្មវិធី ប្រគំតន្រ្តី Ganzberg Golden Uber Concert
លោក ព្រាប សុវត្ថិ នឹងចូលរួមក្នុងកម្មវិធី ប្រគំតន្រ្តី Ganzberg Golden Uber Concert
តារាចម្រៀងថៃកាត់អាល្លឺម៉ង់ កញ្ញា Jannine Weigel
កញ្ញា Jannine Weigel ដែលកំពុងមានប្រជាប្រិយភាព នៅក្នុងប្រទេសថៃ កម្ពុជា និងក្នុងតំបន់អាស៊ីអាគ្នេយ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រាប សុវត្ថិ