រា​ជ​ធានី​ភ្នំពេញ ៖ តារាចម្រៀង​ផលិតកម្ម​ថោ​ន​កញ្ញា​អេ​នី ហ្សា​ម បញ្ចេញ​ប្រតិកម្ម​តប ក្មេង​ស្រី​ម្នាក់​ដែល​ប្រើ​ពាក្យ​សម្តី​បែប​បង្អាប់​រូប​នាង​ពាក់ព័ន្ធ​ទៅ​នឹង​ការ​កែ​ច្រមុះ ។

អេ​នី ហ្សា​ម ចាត់​ទុក​ពាក្យ​សម្តី​ក្មេង​ស្រី​នោះ​ដែល​លើក​ឡើង​ថា «​នាង​កែ​សម្រស់​តាំងពី​មុន ចាប់​អាជីព​សិល្បៈ និង​រស់​មិន​បាន​យូរ​»​នោះ​ថា​ជា​ការ​ប្រ​ណែន​ឈ្នានីស ។

ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​ពី​ក្មេង​ស្រី​ដាក់​ឈ្មោះ​ហ្វេ​ស​ប៊ុ​កថា​«​ស្ករ​ជូរ​»​នោះ តារាចម្រៀង​ដែល​ជា​ប្អូនស្រី​បង្កើត​របស់​លោក​មង្គល ទីណា កញ្ញា​អេ​នី ហ្សា​ម កាលពី​ពេល ថ្មី​ៗ​កន្លង​មក​សរសេរ​​ថា «​ស្ករ​ជូរ បង​ដូច​ជា​ធ្លាប់​ជួប​អូន​ម្តង តែ​បង​ភ្លេច​បាត់​ហើយ​ថា​ជួប​នៅ​ពេល​ណា​។ ជួប​អូន​ឯង​ម្តង​គត់ ជួប​ដូច​មិន​និយាយ​រកគ្នា​ទៀត តែ​បង​ឆ្ងល់​ថា​អូន​ឯង​និយាយ​មក​ដូច​ស្គាល់​បង​ច្បាស់​ណាស់​អីុ​ចឹ​ង ហើយ​របៀប​អូន​និយាយ​ដូច​មនុស្ស​ផ្ចាញ់ផ្ចាល់​គេ​អីុចឹ​ង ដូច​មនុស្ស​ច្រណែនឈ្នាន្នីស​គេ ធ្វើ​ដូច​ខ្លួនឯង​អស្ចារ្យ​ណាស់ ។

អូន​ស្អាត អូន​នៅ​ក្មេង​ស្អាត​បែប​ធម្មជាតិ ចុះ​បង​មាន​ទៅ​និយាយ​អី​អូន មាន​ទៅ​ប៉ះពាល់​អី​អូន ម៉េច​បាន​អូន​រមាស់​រឿង​បង​ម្ល៉េះ ។ បង​កែកុន​ជា​រឿង​បង លុយ​បង មានបាន​ទៅ​សុំ​លុយ​អូន​ឯណា ។

បើ​ចង់​និយាយ​ថាឱ្យ​បង ចាំ​ជួប​ចាំ​និយាយ​ផ្ទាល់​មក បង​ឧស្សាហ៍​ទៅ​កោះកុង​ណាស់ ។ លើក​មុន​លឺ​និយាយ​ម្តង​ហើយ តែ​បង​ខ្ជិល​រវល់ តែ​ទុក​យូរ​អូន​ដូច​ជា​បានដៃ​ដល់​ហើយ កុំ​ឃើញ​គេ មិន​មាត់​ៗ​ថា​គេ​ល្ងង់ អូន​ចង់បាន​ល្បី​មែន ម៉េច​មិន​ប្រាប់​បង ។ អូន​ឯង​ចង់​ល្បី​ថតរូប​ស្រាត​មួយ​ប៉ុស្តិ៍ ហើយ​ផុស​ទៅ​ល្បី​ហើយ​មិន​ចាំបាច់​និយាយ​ថាឱ្យ​គេ​ទេ ធ្វើ​អីុចឹ​ង​វា​ប៉ះពាល់​ដល់​គេ​នាំ​តែ​គេ​ខឹង ។ បើ​អូន​ថតរូប​ដូច​បង​និយាយ​ហ្នឹង អូន​ល្បី ហើយ​មិន​ប៉ះពាល់​គេ​ទៀត ។ ថ្ងៃក្រោយ​កុំ​អីុចឹ​ង​ណា​អូន ពេល​ខុស​គេ​ប្រាប់​សុំ​ទោស​គេ​ទៅ​ចប់​ហើយ នៅ​ឆ្ងាញ់​ត្រង់​ថាឱ្យ​គេ​អត់​ខួរ​ទៀត ចុះ​អូន​មាន​ខួរ​ឬ បាន​និយាយ​អីុចឹ​ង ថា​គេ​កុំ​ចេះ​ដឹង​រឿង​អូន ចុះ​អូន​ម៉េច​ចូល​ចិត្ត​ចេះ​ដឹង​រឿង​គេ​ម្ល៉េះ » ។

បន្ទាប់​ពី​ការ​លើក​ឡើង​របស់​ក្មេង​ស្រី​នោះ​មក មាន​អ្នកគាំទ្រ​តារាចម្រៀង​អេ​នី ហ្សា​ម មួយ​ចំនួន​សម្តែង​ការ​មិន​ពេញចិត្ត និង​ស្តី​ឲ្យ​នាង​វិញ​។ ទោះជា​យ៉ាងណា​ក្តី​«​ស្ករ​ជូរ​»​មិន​នៅ​ស្ងៀម​ក៏​បង្ហោះ​សារ​ឆ្លើយ​តប​ដោយ​ខ្លី​ថា​«​ខ្ញុំ​គ្រាន់តែ​និយាយ​រឿង​កែ​ច្រមុះ មិន​មានរឿង​អី​ចម្លែក​សោះ ម្នាក់​ៗ​ខំ Share និង​commant ឈឺចាប់​ដូច​ខ្ញុំ​ជេរ​ម៉ែ​គាត់​អីុចឹ​ង​» ៕

អេ​នី ហ្សា​ម ខឹង​ក្មេង​ស្រី​ម្នាក់​បង្អាប់​រឿង​កែ​ច្រមុះ
អេ​នី ហ្សា​ម
Comment ដែលក្មេងស្រីម្នាក់ បានថាឲ្យតារាចម្រៀងស្រី អេនី ហ្សាម

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អេនី ហ្សាម