បរទេស៖  ព័ត៌មានផ្លូវការចេញមកពីក្រុមហ៊ុន Microsoft បានឲ្យដឹងថា បន្ទាប់ពីការដាក់ឲ្យប្រើប្រាស់តាំងពីឆ្នាំ២០១៤មក អស់ពេល៣ឆ្នាំ ទូរស័ព្ទដែលប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ Windows 8.1 នឹងគ្មានការអភិវឌ្ឍបន្ត (Support) ពីក្រុមហ៊ុន Microsoft ទៀតទេ ដែលចាប់ពីពេលនេះទៅ ទូរស័ព្ទទាំងនោះនឹងមិនទទួលការ Update ទៀតទេ។

ប៉ុន្តែនេះមិនមែនមានន័យថា ក្រុមហ៊ុនMicrosoft នឹងបញ្ឈប់់មហិច្ចតាក្នុងការវាយលុកទីផ្សាទូរស័ព្ទឡើយ ព្រោះថាទូរស័ព្ទដែលប្រើប្រាស់ Windows 10 នៅដំណើរការតាមធម្មតាដដែល។

ក្រឡេកមកមើលកាលពីឆ្នាំ ២០១០វិញ ការបង្កើតទូរស័ព្ទប្រើប្រាស់ Windows 7 គឺដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុន Apple និងSamsung ដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ iOS និង Android  ប៉ុន្តែ Microsoft ដូចជានៅមានកង្វះខាតនៅឡើយ បើប្រៀបធៀបទៅនឹងដៃគូប្រជែងរបស់ខ្លួន។

ការបាត់បង់ទំនុកចិត្តពីអតិថិជនកើនឡើង បន្ទាប់ពីការដាក់ឲ្យ Update ឡើង Windows 8 ប៉ុន្តែក្នុងពេលនោះគឺឧបករណ៍ដែលប្រើប្រាស់ Windows 7  មិនអាច Update បាន ដែលធ្វើឲ្យអតិថិជនរាប់លាននាក់ លែងទុកចិត្តលើទូរស័ព្ទដែលប្រើប្រាស់ Windows តទៅទៀត។

គួរបញ្ចាក់ផងដែរថាការឈប់ Support ពីក្រុមហ៊ុន Microsoft មិនមែនមានន័យថាទូរស័ព្ទដែលប្រើប្រាស់ Windows 8.1 ចុះក្រោម នឹងក្លាយទៅជាដុំថ្មនោះទេ ព្រោះថាទោះបីជា Update មិនបាន ក៏ទូរស័ព្ទទាំងនោះនៅតែអាចប្រើបានធម្មតា គ្រាន់តែគ្មានការ Update អ្វីថ្មីទៀតប៉ុណ្ណោះ៕

Windows 7
Window 8
Windows 8.1
Windows 10

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]