អេស្ប៉ាញ៖ ក្រោយពីបានជួយក្រុមអធិរាជស Real Madrid ឈ្នះពាន La Liga និង Champions League កាលពីរដូវកាលមុន ពេលនេះខែ្សការពារជម្រើសជាតិអេស្ប៉ាញ Sergio Ramos តាំងចិត្តថា ខ្លួននឹងអាចឈ្នះពានរង្វាន់កីឡាករល្អជាងគេលើលោក FIFA Ballon d’Or នៅថៃ្ងណាមួយ ក្នុងពេលអនាគត។

ទោះជាយ៉ាងណា មិត្ដរួមក្រុមរបស់គេ Cristiano Ronaldo  អាចជាបេក្ខភាពមួយដែលនឹងឈ្នះពានរង្វាន់ Ballon d’Or នាឆ្នាំក្រោយនេះ ក្នុងនោះ Ronaldo ស៊ុតបាន៤២គ្រាប់ ក្នុងចំណោម៤៦ប្រកួតគ្រប់កម្មវិធីកាលពីរដូវកាលមុន ហើយអាចនឹងស្មើកំណត់ត្រាគូប្រជែង Lionel Messi ដែលធ្លាប់ឈ្នះបានចំនួន៥ដង។

យ៉ាងណាមិញ នៅពេលដែលត្រូវបានគេចោទសួរទាក់ទងទៅនឹងការឈ្នះពានរង្វាន់ផ្ទាល់ខ្លួន Ramos បានប្រាប់ទៅសារព័ត៌មាន Marca ថា៖ «វាអាស្រ័យទៅលើពានរង្វាន់ទេ ថាតើវាមានតម្លៃយ៉ាងណាសម្រាប់ខ្ញុំ»

ប្រធានក្រុម Real Madrid រូបនេះបន្ថែមថា «នៅប៉ុន្មានឆ្នាំចុងក្រោយមានតែ Messi និង Ronaldo ប៉ុណ្ណោះដែលលើកពាន Ballon d’Or ប៉ុន្តែ Cannavaro ជាខ្សែការពារក៏ធ្លាប់លើកពានដែរ។ អ្នកមិនអាចគិតថា វាជារឿងអស់សំណើចទេ បើសិនខ្ញុំឈ្នះពាន ព្រោះថា ខ្ញុំបានសម្រេចជោគជ័យជាច្រើនក្នុងអាជីព ហើយបើសិនជាមានការបោះឆ្នោតឲ្យខ្ញុំឈ្នះ Ballon d’Or នោះវាគឺជារឿងប្រវត្តិសាស្ត្រ»

Ramos ជឿថាខ្លួនអាចឈ្នះ Ballon d'Or ថៃ្ងណាមួយ

Ramos ស៊ុតបញ្ចូលទីបាន១០គ្រាប់ កាលពីរដូវកាលមុនក្នុងនាមជាខែ្សការពារ ដែលភាគច្រើនការស៊ុតរបស់គេគឺស្ថិតក្នុងការប្រកួតសំខាន់ៗ ជាពិសេសគឺកីឡាករវ័យ៣១ឆ្នាំនេះ ស៊ុតបញ្ចូលទីបាន២គ្រាប់ នៃការប្រកួតវគ្គផ្ដាច់ព្រ័តដែល Real Madrid ឈ្នះពានរង្វាន់ Champions League​ ៣ដង ក្នុងរយៈពេល៤ឆ្នាំចុងក្រោយ៕

ប្រភព៖ Goal

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]