ភ្នំពេញ៖ SingMeng ប្រតិបត្តិករបណ្តាញអ៊ីនធើណិត និងសេវាកម្មពហុប្រព័ន្ធផ្សព្វផ្សាយ (MSO) នៅក្នុងប្រទេសកម្ពុជា បាននាំយកសេវាថ្មីមួយ ដែលនឹងបង្កើនគុណភាពផលិតផលរបស់ខ្លួន នៅក្នុងទីផ្សាចុងក្រោយបង្អស់ ។

លោក Alexandre Alif នាយកផលិតផលទីផ្សា បានបង្ហាញថា ឥឡូវនេះ SingMeng ផ្តល់សេវាថ្មីសម្រាប់អតិថិជនដែលកំពុងតែស្វែងរកដំណោះស្រាយចុងក្រោយ ដែលអាចជឿទុកចិត្តបានសម្រាប់អាជីវកម្ម ក្រុមហ៊ុនអចលនទ្រព្យ និងក្រុមហ៊ុនពហុជាតិ ។

SINGMENG ត្រៀមលក្ខណៈសំរាប់សេវាកម្មសហគមន៍ឆ្លាតវៃ

លោកបានមានប្រសាសន៍ថា " យើងកំពុងផ្តល់ជូននូវដំណោះស្រាយ ដើម្បីផ្តល់ជូននូវសេវាកម្មទាំងអស់ដែលមានមូលដ្ឋានលើបណ្តាញដែលអាចជឿទុកចិត្តរបស់យើង FTTx នេះ។ ដំណោះស្រាយរបស់យើងត្រូវបានធ្វើឱ្យប្រសើរឡើង និងសម្របសម្រួលសម្រាប់មុខជំនួញរបស់អតិថិជន ដែលត្រូវការត្រួតពិនិត្យការចំណាយក្នុងប្រតិបត្តិការរបស់ខ្លួន " ។

លោក Alif បានពន្យល់ទៀតថា triple play គឺជាកញ្ចប់តែមួយនៃសេវាអ៊ីនធើណិត ទូរទស្សន៍ និងទូរស័ព្ទអ៊ីនធើណិត ដែលបានផ្ដល់ដោយប្រតិបត្តិករតែមួយ ។

លោកបានបន្ថែមថា "បច្ចុប្បន្ន Triple Play ជាដំណោះស្រាយតែមួយ ដែលអាចប្រើបានសម្រាប់អតិថិជន B2B ប៉ុន្តែ ឥឡូវនេះយើងកំពុងបញ្ចេញផែនការណ៍ និងការផ្តល់ជូននូវសេវានេះទៅឱ្យអតិថិជនតាមផ្ទះរបស់យើង" ។

លោក Alif បានបន្ថែមថា សេវាកម្ម Triple Play នឹងបង្កើនផលិតភាពរបស់អ្នក។ កែលម្អប្រសិទ្ធភាពរបស់អ្នក និងបង្កើតសហគមន៍ដ៏ឆ្លាតវៃមួយ ។

លោកបានពន្យល់ថា "ពិភពលោកកំពុងតែវិវត្តយ៉ាងឆាប់រហ័សហើយយើងត្រូវតែទាញយកប្រយោជន៍ពីអ្វីដែលបច្ចេកវិទ្យាអាចផ្តល់ជូន។ គោលនយោបាយក្រុមហ៊ុន និងគ្រឹះស្ថានឬអង្គការផ្សេងៗ ដែលនឹងជួយឱ្យពួកគេធ្វើការសម្រេចការកំនត់ដោយផ្អែកលើទិន្នន័យដែលរក្សាទុកអំពីការយល់ដឹង និងរក្សាទំនាក់ទំនង។ នេះគឺជាទីកន្លែងដែល Triple Play ចូលរួម ដោយភ្ជាប់មនុស្សជាមួយនឹងព័ត៌មាន និងបច្ចេកវិទ្យា ដើម្បីជម្រុញគុណភាពជីវិតកាន់តែប្រសើរ ការច្នៃប្រឌិត និងជម្រើសកាន់តែប្រសើរឡើង។

សេវាកម្មដែលត្រូវបានហៅថា Triple Play គឺជាដំណោះស្រាយដែលផ្តល់ជូននូវអ៊ិនធើណិតល្បឿនលឿន ទូរទស្សន៍ Smart TV និង Voice over Internet Protocol (VoIP) ។ ដំណោះស្រាយ Triple Play ត្រូវបានណែនាំជាលើកដំបូងនៅក្នុងប្រទេសអ៊ីតាលីក្នុងឆ្នាំ 2001 ដោយប្រតិបត្តិការរបស់ខ្លួន Fastweb ។ សេវាកម្មនេះឥឡូវពេញនិយមនៅក្នុងបណ្តាប្រទេស ដូចជាសហរដ្ឋអាមេរិក អាល្លឺម៉ង់ ជប៉ុន និងចិន។

SingMeng គឺជា MSO ដែលមាន និងប្រតិបត្តិ លើបណ្តាញអុបទិចពេញលេញ ដែលធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា ផ្ដល់នូវបណ្តាញអ៊ីនធើណិតសម្រាប់អតិថិជនតាមផ្ទះ ទូរទស្សន៍ឌីជីថល ទូរទស្សន៍ឌីជីថលកម្រិត HD និង កញ្ចប់អ៊ីនធើណិត Combo (អ៊ីនធើណិត និងទូរទស្សន៍ឆ្លាតវៃ) ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]