ភ្នំពេញ៖ កម្មវីធី «MasterChef» ត្រូវបានចែកចាយទូទាំងសកលលោក ក្រោមផ្លាកសញ្ញា Masterchef ហើយកំពុងត្រូវបានផលិត និងចាក់ផ្សាយជាង ៦០ ប្រទេស ទៅកាន់ ច្រើនជាង ២០០ តំបន់។ MasterChef Khmer កំពុងតែរៀបចំឡើងនៅស្ថានីយទូរទស្សន៏CTN ដើម្បីស្វែងរកកំពូលចុងភៅលំដាប់ថ្នាក់ជាតិ។ ចុងភៅដែលមានទេពកោសល្យ និង ចំណង់ចំណូលចិត្ត  នឹងកែប្រែជីវិតរបស់គេ ជាមួយរង្វាន់សាច់ប្រាក់ $៥០០០០ ហើយក្លាយជាចុងភៅអាជីពដ៏អស្ចារ្យ ។

MasterChef Khmer កំពុងតែរៀបចំឡើងនៅស្ថានីយទូរទស្សន៏CTN

បេក្ខជនជាច្រើននឹងមកចូលរួមប្រកួតប្រជែងក្នុងកម្មវិធី នៅពេលដែលក្រុមកាងារចុះទៅដល់ខេត្តក្រុង ចំនួន៥ ប៉ុន្តែមានតែបេក្ខជន ៥០ រូបប៉ុណ្ណោះដែលនឹងត្រូវបានជ្រើសរើសទៅកាន់វគ្គបន្ត។ ៣វគ្គដំបូង គឺជាវគ្គដែលបេក្ខជនត្រូវជម្រុះជាងពាក់កណ្តាលនៃការជ្រើសរើស អាចស្មើនឹង ១ភាគ២នៃបេក្ខជនដែលអាចឆ្លងទៅវគ្គបន្ទាប់បាន។ ក្នុងវគ្គមួយចំនួន បេក្ខជនត្រូវបានបែងចែកជាក្រុមៗ ដែលសមាជិក មានតួនាទីជួយគ្នាមិនឲ្យជំរុះចេញពីកម្មវិធី។ សមាជិកក្រុមដែលចាញ់ការប្រកួតប្រជែងនឹងប្រឈមមុខជាមួយការចាកចេញពីកម្មវិធី។

វាជាដំនើរនៃការផ្លាស់ប្តូរជីវិតរបស់ពួកគេ ប៉ុន្តែមានតែម្នាក់គត់ដែលអាចគ្រងដំណែង MasterChef Khmer។

មានតែម្នាក់គត់ដែលអាចគ្រងដំណែង MasterChef Khmer

យើងកំពុងតែស្វះស្វែងរកបេក្ខជនដែលមានថ្វីដៃ ដើម្បីមកចូលរួមបង្ហាញពីសមត្ថភាពរបស់ពួកគេ។ តើអ្នកជាអ្នកដែលប៉ិនប្រសព្វ ក្នុងចង្ក្រានបាយរឬទេ ឬអ្នកស្គាល់ពួកគេ? រង្វាន់ $៥០០០០ កំពុងរង់ចាំលោកអ្នក តើអ្នកមានសមត្ថភាពក្លាយជាជ័យលាភី MasterChef ប្រចាំកម្ពុជានៅរដូវកាលទី១ នេះឬទេ?

កម្មវិធីនឹងចុះទៅដល់ទីតាំង៥ខាងក្រោម៖

ថ្ងៃទី៨ និងទី ៩ ខែកក្កដា នៅកំពង់ចាម

ថ្ងៃទី១៥ និងទី ១៦ ខែកក្កដា នៅ ភ្នំពេញ

ថ្ងៃទី២២ និងទី ២៣ ខែកក្កដា នៅ សៀមរាប

ថ្ងៃទី២៩ និងទី ៣០ ខែកក្កដា នៅ កំពង់សោម និង

ថ្ងៃទី៥ និងទី ៦ ខែសីហា នៅ បាត់ដំបង៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]