កូរ៉េខាងត្បូង៖ ជារឿងមួយ ដ៏ភ្ញាក់ផ្អើលទាំងព្រឹក ដែលកំពូលតារាសម្តែងស្រី ដ៏ល្បី Soong Hye Kyo និង លោក Soon Joong Ki បានប្រកាសដំណឹងល្អរបស់ពួកគេ ដោយនឹងរៀបការនៅ ខែតុលា ខាងមុខនេះ។

ក្នុងនោះដែរ ផលិតកម្ម Blossom Entertainment បានចេញសេចក្តីប្រកាស នៅថ្ងៃនេះថា៖

«ជាដំបូង យើងបង្ហាញការដឹងគុណដ៏ស្មោះរបស់ពួកយើង ទៅកាន់អ្នកគាំទ្រ ទាំងក្នុងជាតិ និងអន្តរជាតិ ដែលតែងតែស្រលាញ់ និងចាប់អារម្មណ៍ Soong Hye Kyo និង លោក Soon Joong Ki។ ហើយពួកយើង បានសុំការយោគយល់ សម្រាប់ព័ត៌មានភ្លាមៗនេះផងដែរ។ Soong Hye Kyo និង លោក Soon Joong Ki នឹងរៀបការ នៅថ្ងៃទី៣១ ខែតុលា ខាងមុខនេះ។ 

ពិធីរៀបការ មិនត្រឹមតែ ពាក់ព័ន្ធតែក្នុងជីវិតឯកជនប៉ុណ្ណោះទេ តែថែមទាំង ពាក់ព័ន្ធនឹង គ្រួសាររបស់ពួកគេផងដែរ ដូច្នេះយើងមានការ ប្រុងប្រយ័ត្នខ្ពស់ ទៅលើស្ថានភាពនេះ»។

ដូច្នេះប្រិយមិត្តចាំរង់ចាំមើលថា តើពិធីរៀបការ របស់កំពូលតារាសម្តែងដ៏ល្បី នឹងរៀបចំអធិកអធមប៉ុណ្ណា ដើម្បីឲ្យសាកសមនឹង កេរ្តិ៍ឈ្មោះរបស់ពួកគេ៕ 

Soong Hye Kyo និង លោក Soon Joong Ki
Soong Hye Kyo និង លោក Soon Joong Ki ពេលសម្តែងរឿងជាមួយគ្នា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]