បន្ទាយមានជ័យ៖ កាលពីម្សិលមិញនេះ អតីតកីឡាកររបស់ក្រុមបិសាចក្រហម Manchester United ជំនាន់ឆ្នាំ១៩៩២ មានដូចជា Paul Scholes, Ryan Giggs, Gary Neville, Phil Neville និង Nicky Butt បានធើ្វដំណើរឆ្លងកាត់ទីក្រុងប៉ោយប៉ែត ក្នុងទឹកដីខេត្ដបន្ទាយមានជ័យ ប្រទេសកម្ពុជា។ នេះបើយោងតាមម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Alex Jang Happy Man បានបង្ហោះ។ 

ម្ចាស់គណនីហ្វេសប៊ុក Alex Jang Happy Man បានបង្ហោះ

អតីតសមាជិករបស់ Man Utd អំឡុងទស្សវត្សទី៩០ បានធើ្វដំណើរឆ្លងកាត់ទីក្រុងប៉ោយប៉ែត ដែលជាច្រកទ្វារអន្ដរជាតិព្រំដែនក្នុងគោលបំណងឆ្លងទៅកាន់ប្រទេសថៃ ក្រោយពីពួកគេបានឆ្លងកាត់ប្រទេសមួយចំនួនរួចមកហើយក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ ដែលមានដូចជា ហុងកុង សិង្ហបុរី ជាដើម។

បើតាមគណនីហ្វេសប៊ុកឈ្មោះ Alex Jang Happy Man បានសរសេរថា «សូមស្វាគមន៍មកកាន់ទីក្រុងប៉ោយប៉ែត ប្រទេសកម្ពុជា (Man UTD 92 Paul Scholes, Ryan Giggs, Gary Neville, Phil Neville Nicky Butt)» ខណៈដែល comment របស់លោកបានបញ្ជាក់ថា ពួកគេមកឈប់នៅទីនេះគឺត្រឹមរយៈពេល៤ម៉ោងតែប៉ុណ្ណោះ។  

គួរបញ្ជាក់ផងដែរថា សមាជិករបស់ Man Utd ក្នុងអំឡុងឆ្នាំ១៩៩២ គឺពោរពេញដោយកីឡាករវ័យក្មេងដែលមានទេពកោស្យលខ្ពស់ ជាពិសេសគឺពួកគេអាចឈ្នះពានរង្វាន់លីកកំពូលអង់គ្លេស ជាលើកដំបូងក្នុងរយៈពេល២៦ឆ្នាំចុងក្រោយ ក្នុងរដូវកាល១៩៩២-១៩៩៣ ថែមទៀតផង៕ 

ម្ចាស់គណនីហ្វេសប៊ុក Alex Jang Happy Man ថតជាមួយ Ryan Giggs
ម្ចាស់គណនីហ្វេសប៊ុក Alex Jang Happy Man ថតជាមួយ Gary Neville
ម្ចាស់គណនីហ្វេសប៊ុក Alex Jang Happy Man ថតជាមួយ Phil Neville
ម្ចាស់គណនីហ្វេសប៊ុក Alex Jang Happy Man ថតជាមួយ Nicky Butt
Gary Neville
Paul Scholes
អតីតកីឡាករ Man Utd ស្ថិតលើទឹកដីប្រទេសកម្ពុជា
ឈុតកីឡាកររបស់ Man Utd ឆ្នាំ១៩៩២
ឈុតកីឡាកររបស់ Man Utd ឆ្នាំ១៩៩២

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]