(ភ្នំពេញ)៖ ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ក្រោមការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧នេះ ​​ចុះត្រួតពិនិត្យគោលដៅ ការដ្ឋានបូមខ្សាច់ និងលើបែរវៀតណាមស្ថិតនៅក្រុម៥ ភូមិក ផ្លូវជាតិលេខ៥ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ​។

លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានដែលបានដឹកនាំងារការនេះផ្ទាល់ បានឲ្យដឹងថា ប្រតិបត្តិការនេះកម្លាំងនគរបាលជំនាញ បានពិនិត្យឃើញមានជនជាតិវៀតណាមចំនួន ១៤​នាក់ ស្រី​០២​នាក់​ ប្រើប្រាស់ឯកសារមិនត្រឹមត្រូវ​។

ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានបញ្ជាក់ថាក្រោយធ្វើការត្រូតពិនិត្យរួច ជនជាតិវៀតណាមទាំង​១៤​នាក់ ត្រូវបានបញ្ជូនទៅ​អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីរៀបចំឯកសារតាមនីតិវិធី។

សូមជម្រាបថា រយៈពេល៥ខែ ដើមឆ្នាំ២០១៧នេះ ជនបរទេសជាង១ពាន់នាក់ ស្មើនឹង៣៥សញ្ជាតិ ដែលភាគច្រើនជាជនជាតិវៀតណាម ត្រូវបានអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ក្រសួងមហាផ្ទៃ បំពេញសំណុំបែបបទ​បណ្ដេញពីកម្ពុជា ឲ្យវិលត្រឡប់ទៅកាន់ប្រទេស កំណើតវិញ៕

កម្លាំង​នគរបាលអន្ដោប្រវេសន៍ បន្ដឃាត់ខ្លូនជនជាតិវៀតណាម១៤នាក់ ដែលចូលមករស់នៅ និងធ្វើការខុសច្បាប់ នៅសង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ
ប្រតិបត្តិការនេះកម្លាំងនគរបាលជំនាញ បានពិនិត្យឃើញមានជនជាតិវៀតណាមចំនួន ១៤​នាក់ ស្រី​០២​នាក់​ ប្រើប្រាស់ឯកសារមិនត្រឹមត្រូវ​
ក្រោយធ្វើការត្រូតពិនិត្យរួច ជនជាតិវៀតណាមទាំង​១៤​នាក់ ត្រូវបានបញ្ជូនទៅ​អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីរៀបចំឯកសារតាមនីតិវិធី
រយៈពេល៥ខែ ដើមឆ្នាំ២០១៧នេះ ជនបរទេសជាង១ពាន់នាក់ ស្មើនឹង៣៥សញ្ជាតិ ដែលភាគច្រើនជាជនជាតិវៀតណាម ត្រូវបានអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ក្រសួងមហាផ្ទៃ បំពេញសំណុំបែបបទ​បណ្ដេញពីកម្ពុជា ឲ្យវិលត្រឡប់ទៅកាន់ប្រទេស កំណើតវិញ

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]