បរទេស៖ Champions League គឺជាការប្រកួតបាល់ទាត់ដែលមានប្រជាប្រិយភាពបំផុតក្នុងចំណោមមនុស្សរាប់លាននាក់ទូទាំងពិភពលោក។ 

ដើម្បីបានទស្សនាការប្រកួតពានរង្វាន់នេះ អ្នកត្រូវចុះឈ្មោះជាមួយក្រុមហ៊ុនទូរទស្សន៍មួយចំនួន សម្រាប់ទស្សនាការប្រកួតដែលបានធើ្វការផ្សាយផ្ទាល់ ឫបន្ដផ្ទាល់។

ដូច្នេះហើយ ដើម្បីឲ្យកាន់តែមានភាពងាយស្រួល ចាប់ពីខែកញ្ញា នេះតទៅ ក្រោយពីសហការជាមួយទូរទស្សន៍ Fox Sports បណ្ដាញសង្គម Facebook នឹងធើ្វការ Live ការប្រកួតមួយចំនួននៃការប្រកួត Champions League នៅរដូវកាលថ្មីខាងមុខនេះ។

បើយោងតាមគេហទំព័រ Bloomberg បណ្ដាញសង្គម Facebook នឹងមិនធ្វើការ Live គ្រប់ប្រកួតនោះទេ គឺ Live តែប្រកួតមួយចំនួនតែប៉ុណ្ណោះ។ 

ក្នុងនោះផងដែរ Facebook ក៏នឹងមានការផ្សាយ៤ប្រកួតក្នុងវគ្គ១៦ក្រុមចុងក្រោយ, ៤ប្រកួតវគ្គ៨ក្រុមចុងក្រោយ និង២ប្រកួតក្នុងមួយថ្ងៃ នៃវគ្គចែកពូល។

បន្ទាប់ពីព្រមព្រៀងគ្នារួចមក ការប្រកួត Champions League នឹងមានការ live លើផេករបស់ Fox Sports និង Fox Deportes។ ការសម្រេចយល់ព្រមដ៏ពិសេសនេះដោយសារ Champions League ជាការប្រកួតដ៏ធំក្នុងលោក ដែលមនុស្សជាច្រើនចង់ទស្សនា ព្រោះរាល់ដងវាមានការផ្សាយតែលើកញ្ចល់ទូរទស្សន៍ប៉ុណ្ណោះ។ 

លើសពីនេះទៀត Live លើ Facebook អាចបង្កើនអ្នកទស្សនាបានច្រើន ជាក់ស្ដែងការប្រកួតសប្បុរសធម៌របស់ Wayne Rooney មានអ្នកមើលដល់ទៅ ៣,៧លានដង ឯណោះ៕   

Champions League នឹងមានផ្សាយលើបណ្ដាញសង្គម Facebook ចាប់ពីរដូវកាលក្រោយនេះ

ប្រភព៖ Techwezz

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]