ថៃ៖ មនុស្សភាគច្រើនតែងតែ ធ្លាប់គិតថា ជាតារាល្បីល្បាញច្បាស់ជាអាចរកចំណូលបានជាច្រើនមិនខាន ដោយមិនចាំបាច់ធ្វើការងារអ្វីបន្ថែម ដើម្បីរកប្រាក់ទៀតនោះទេ។

ប៉ុន្តែបើអ្នកមានការគិតដូច្នេះគឺខុសហើយ ពីព្រោះមានតារាប្រុសស្រីល្បីៗជាច្រើននាក់នៅក្នុងសង្គមសិល្បៈ បានចេញមករកស៊ីផ្ទាល់ខ្លួន ដើម្បីបង្កើនប្រាក់ចំណូល និងកសាងអនាគតដ៏រឹងមាំរបស់ពួកគេ រៀងៗខ្លួន។

ជាក់ស្តែងថ្ងៃនេះ ប្រិយមិត្ត នឹងដឹងពីតារាប្រុសស្រីថៃល្បីៗ ដែលក្រៅពីមានកេរ្តិ៍ឈ្មោះនៅក្នុងវិស័យសិល្បៈហើយ ក៏នៅមានមុខជំនួញផ្ទាល់ខ្លួនជាច្រើនមុខថែមទៀតផង។

ចង់ដឹងថាមានតារារូបណាខ្លះនោះ យើងមកតាមដានដូចខាងក្រោមនេះ៖

១. កំពូលតារាសម្តែងស្រីនាង Aum Patcharapa៖ បង្កើតប្រ៊េនផលិតផលគ្រីមការពារកម្តៅថ្ងៃឈ្មោះ Aurum លក់ដោយខ្លួនឯង និងមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ អតិថិជននារីៗ ដែលមានបំណងប្រាថ្នាចង់បានសម្រស់ស្រស់ស្អាតដូចជាខ្លួននាង Aum Patcharapa ផ្ទាល់តែម្តង។  

ផលិតផលគ្រីមការពារកម្តៅថ្ងៃ Aurum របស់ Aum Patcharapa
តារាសម្តែងស្រី Aum Patcharapa

២. តារាសម្តែងស្រីនាងឡាំយ៉ង ឬ នាង Nune Woranuch៖ មានមុខជំនួញជារបស់ខ្លួនឯងជាច្រើនប្រភេទដូចជា បើកហាងលក់អាហារ បើកហាងលក់មួក បើកសាលាបង្រៀនរបាំ បើកខុនដូ The Peach Condominium បើកលក់ផលិតផលគ្រឿងសម្អាង ដែលដាក់ឈ្មោះរបស់នាងផ្ទាល់ និងបើកមុខរបរមួយកន្លែងទៀតគឺ រថយន្តមានបង្គន់អនាម័យចល័តសម្រាប់ជួល។

ខុនដូ នាង Nune Woranuch
បើកហាងអាហារ
បើកបង្គន់អនាម័យសម្រាប់ជួលតាមទីសាធារណៈ

៣. តារាសម្តែងស្រីនាង Mai Davika៖ ក៏បានបើកអាជីវកម្មមួយដោយខ្លួនឯងផងដែរគឺ បើកហាងលក់មួកទាន់សម័យ បែបយុវវ័យក្រោមប្រ៊េនឈ្មោះ Misstar by Davika។ ក្រៅពីនេះក៏នៅមានលក់កាតាប កាបូប សម្លៀកបំពាក់ និងទឹកក្រអូបដាក់តាមរថយន្តផងដែរ។ មិនតែប៉ុណ្ណោះ នាងក៏បានបើកជាហាងនំ Misstar Cafe តម្រូវចិត្តអ្នកគាំទ្រជាច្រើនផងដែរ។

បើកហាងលក់មួកទាន់សម័យ បែបយុវវ័យក្រោមប្រ៊េនឈ្មោះ Misstar by Davika
បើកហាងកល់មួកទាន់សម័យ បែបយុវវ័យក្រោមប្រ៊េនឈ្មោះ Misstar by Davika
កញ្ញា Mai Davika

៤. តារាសម្តែងស្រីនាង Chompoo Araya៖ ដោយសារតែស្រលាញ់ថ្នាក់ថ្នមចំពោះសុខភាពតារាស្រីរូបនេះ ក៏បានបើកមុខជំនួញលក់ទឹកតៅហ៊ូ ដើម្បីសុខភាពផងដែរ ដោយមានការគាំទ្រយ៉ាងខ្លាំងពីអតិថិជន។

បើកមុខជំនួញលក់ទឹកតៅហ៊ូ ដើម្បីសុខភាព
បើកមុខជំនួញលក់ទឹកតៅហ៊ូ ដើម្បីសុខភាព
បើកមុខជំនួញលក់ទឹកតៅហ៊ូ ដើម្បីសុខភាព

៥. តារាសម្តែងស្រីនាង Pancake Khemanit៖ ជាមួយនឹងរូបសម្រស់ដ៏ស្រ់ស្អាតតារាស្រីក្រមិចក្រមើមរូបនេះ បានបើកហាងលក់សម្លៀកបំពាក់ប្រ៊េន Beby Rose ហាងលក់តុក្កតា Teddy House និងបើកហាងលក់អាហារថែបំប៉នសុខភាពផងដែរ។

ហាងលក់សម្លៀកបំពាក់ប្រ៊េន Beby Rose
ហាងលក់សម្លៀកបំពាក់ប្រ៊េន Beby Rose របស់ Pancake
ហាងលក់តុក្កតា Teddy House
កញ្ញា Pancake

៦. តារាសម្តែងស្រីនាង Ice Apitsada៖ ក៏បានបើកហាងលក់ខោអាវជារបស់ខ្លួនឯងផងដែរ ដែលមានឈ្មោះថា «Celeb’s Closet»។

ហាងខោអាវ តារាសម្តែងស្រីនាង Ice Apitsada
ហាងខោអាវ​តារាសម្តែងស្រីនាង Ice Apitsada

៧. តារាសម្តែងលោក Boy Pakorn៖ កំពុងកាន់កាប់មុខជំនួញ ដោយបើកភោជនីយដ្ឋានអាហារជប៉ុនឈ្មោះ «Sushi Shin Restaurant» ហាងលក់ការ៉េម និង លក់ស្បែកជើង។

ភោជនីយដ្ឋានអាហារជប៉ុនរបស់លោក Boy Pakorn
ហាងអាហារជប៉ុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]