បើនិយាយអំពី ផ្លែជម្ពូ សម្រាប់ប្រជាជនខ្មែរយើង គឺមានភាពពេញនិយម មិនចាញ់ប្រភេទផ្លែឈើផ្សេងៗឡើយ។  ភាពទាក់ទាញរបស់ផ្លែជម្ពូ គឺរូបរាង ពណ៌ និងរសជាតិផ្អែមឆ្ងាញ់ដែលលាយរសជាតិចត់ផងដែរ។

គួរបញ្ជាក់ថា ផ្លែជម្ពូ មានដើមកំណើត នៅអាស៊ីខាងត្បូង និងមានឈ្មោះហៅម៉្យាងទៀតថា “Syzgium jambos”។ សព្វថ្ងៃនេះ ផ្លែជម្ពូ ត្រូវបានដាំដុះ នៅតាមបណ្តាប្រទេសនានាជុំវិញពិភពលោក និងត្រូវបានដាំសម្រាប់ការលម្អផងដែរ។

ជនជាតិខ្មែរយើងទទួលទាន ផ្លែជម្ពូឆៅ ដូចជាបង្អែមលាងមាត់ និងមិនចាំបាច់យកទៅចំអិនឡើយ។   មិនត្រឹមតែមានរសជាតិផ្អែមឆ្ងាញ់ជាប់មាត់ប៉ុណ្ណោះទេ វាថែមទាំងមានអត្ថប្រយោជន៍សម្រាប់សុខភាពយ៉ាងច្រើនទៀតផង។

ចង់ដឹងអត្ថប្រយោជន៍ របស់ផ្លែជម្ពូយ៉ាងណានោះ សូមតាមដានទាំងអស់គ្នា ដូចខាងក្រោមនេះ! 

មិនត្រឹមតែមានរសជាតិផ្អែមឆ្ងាញ់ជាប់មាត់ប៉ុណ្ណោះទេ វាថែមទាំងមានអត្ថប្រយោជន៍សម្រាប់សុខភាពរាងកាយខាងក្នុង បានយ៉ាងច្រើនថែមទៀត

១. ការពារពីជំងឺទឹកនោមផ្អែម ៖ ផ្លែជម្ពូ មានសារធាតុអាល់កាឡាំង ដែលជួយបន្សាប និងសំយោគជាតិស្ករបានប្រក្រតី ហេតុនេះវាអាចជួយការពារអ្នក ពីជំងឺទឹកនោមផ្អែមបាន។

២. ជួយដល់ប្រព័ន្ធរំលាយអាហារ ៖ ជម្ពូ សំបូរទៅដោយជាតិសរសៃ និងអាចជួយរំលាយអាហារ ដែលទទួលទានចូលក្នុងពោះថែមទៀត។  វាក៏អាចដោះស្រាយបញ្ហា ក្រពះមិនរំលាយអាហារ  និងជាតិពុលក្នុងក្រពះ  ព្រមទាំងត្រូវបានប្រើប្រាស់ជាឱសថព្យាបាលជំងឺរាគរូសពីបុរាណថែមទៀតផង។

៣. ការពារជំងឺមហារីក ៖ សមាសធាតុសកម្ម ដែលមានក្នុងផ្លែជម្ពូ អាចរារាំងជំងឺមហារីកបាន។  ជាពិសេសប្រសិនបើអ្នកទទួលទានអាហារ ដែលសំបូរវីតាមីន C និង A បន្ថែមជាមួយគ្នាទៀតនោះ  អ្នកមិនចាំបាច់បារម្ភពី ជំងឺមហារីកក្រពេញប្រូស្តាត និងជំងឺមហារីកសុដន់ឡើយ។

៤. បញ្ចេញជាតិពុលពីតម្រងនោម និងថ្លើម ៖ ការទទួលទានផ្លែជម្ពូ ជាវិធីងាយបំផុត ក្នុងការសម្អាតជាតិពុលចេញពីថ្លើម និងតម្រងនោម។  វាជួយបង្កើនបរិមាណទឹកនោម ជួយការពារជាតិពុល និងជួយសម្អាតជាតិពុលបានយ៉ាងរហ័ស។ ហើយអ្វីដែលសំខាន់គឺ ជួយជំរុញមេតាប៉ូលីស និងសុខភាពទាំងមូលតែម្តង។

៥. កាត់បន្ថយកូឡេស្តេរ៉ូល ៖ ផ្លែជម្ពូ សំបូរទៅដោយជាតិសរសៃខ្ពស់ ហេតុនេះ ប្រសិនបើបានទទួលទានរួមជាមួយផ្លែឈើផ្សេងទៀតនោះ  វាអាចកាត់បន្ថយសារធាតុកូឡេស្តេរ៉ូលអាក្រក់បាន។  នេះមានន័យថា វាកាត់បន្ថយហានិភ័យ នៃជំងឺបេះដូង និងជំងឺសរសៃឈាមផ្សេងៗបាន។

៦. ផ្សេងៗទៀត ៖ ការសិក្សាមួយបានបង្ហាញថា ផ្លែជម្ពូនេះអាចជួយការពារ និងជួយព្យាបាល ពងបែកស្បែក  រលាកសន្លាក់  អាការឈឺភ្នែក និងបញ្ហាប្រកាច់បានថែមទៀតផង៕ 

មិនត្រឹមតែមានរសជាតិផ្អែមឆ្ងាញ់ជាប់មាត់ប៉ុណ្ណោះទេ វាថែមទាំងមានអត្ថប្រយោជន៍សម្រាប់សុខភាពរាងកាយខាងក្នុង បានយ៉ាងច្រើនថែមទៀត

ប្រភព៖ Natural Medicine House

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]