(ភ្នំពេញ)៖ រូបថតជាច្រើនសន្លឹករបស់ តារាសម្តែងជើងចាស់ លោក ខៃ ប្រសិទ្ធ ដែលត្រូវបានគេបង្ហោះ ក្នុងទំនាក់ទំនង Facebook បង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីសំណាក់អ្នកនិយមលេង Facebook ក៏ដូចជាអ្នកតាមដានវិស័យសិល្បៈ នៅកម្ពុជា។

រូបថតរបស់តារាចម្រៀង ជើងចាស់រូបនេះ គឺគាត់ស្លៀកពាក់ជាកម្មករសំណង់ ហើយអូសរទេះរបស់កម្មករសំណង់ ជាមួយក្មេងស្រីម្នាក់ ដែលមើលទៅគួរឲ្យអាណិតជាពន់ពេក។

រូបភាពនេះហើយ បាននាំឲ្យមានការភ្ញាក់ផ្អើល នឹងចោទជាសំណួរថា លោក ខៃ ប្រសិទ្ធ មកពីអូស្ត្រាលីពីពេលណា ហើយយ៉ាងម៉េចបានជាធ្លាក់ខ្លួន ធ្វើកម្មករសំណង់បែបនេះ? តើវាជាការពិត ឬក៏ជាការសម្តែង?

ពាក់ព័ន្ធនឹងចម្ងល់នេះ ត្រូវបានអ្នកសិល្បៈមួយរូបទម្លាយឲ្យដឹងថា រូបថតនេះពិតជា លោក ខៃ ប្រសិទ្ធ មែន ហើយរូបថតនេះ គាត់ថតនៅម្តុំផ្សារច្បារអំពៅ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧នេះ។

ប្រភពដដែលបានបញ្ជាក់ថា «តាមពិតទៅ លោក ខៃ ប្រសិទ្ធ បានត្រឡប់ពីប្រទេសអូស្រ្តាលី មកលែងកម្ពុជា ហើយក៏ត្រូវលោក សារិន ហ្វីលីព សំណូមពរឲ្យថតវីដេអូ ចម្រៀងថ្មី (MV) របស់ផលិតកម្មគាត់ ដែលបទចម្រៀងនេះមានចំណងជើងថា «ឪពុកអ្នកក្រ» ដែលច្រៀងដោយកញ្ញា សុវត្ថិ ឌីធារីកា ដែលនឹងចេញនៅពេលឆាប់ៗខាងមុខនេះ»៕ ប្រភព៖ KhmerTalking

រូបថតជាច្រើនសន្លឹករបស់ តារាសម្តែងជើងចាស់ លោក ខៃ ប្រសិទ្ធ ដែលត្រូវបានគេបង្ហោះ ក្នុងទំនាក់ទំនង Facebook បង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង
រូបថតរបស់តារាចម្រៀង ជើងចាស់រូបនេះ គឺគាត់ស្លៀកពាក់ជាកម្មករសំណង់ ហើយអូសរទេះរបស់កម្មករសំណង់ ជាមួយក្មេងស្រីម្នាក់ ដែលមើលទៅគួរឲ្យអាណិត

ប្រភព៖ KhmerTalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខៃ ប្រសិទ្ធ