មិនធ្លាប់ដឹង! សាវិន ហ្វីលីព ទម្លាយការងារពិតប្រាកដរបស់ ខៃ ប្រសិទ្ធ កំពុងរស់នៅ លើទឹកដីអូស្ត្រាលី

//s9.kh1.co/32/32fe0775dd362eb98f3d59bd54277425627cabfa.jpg
តារា & កម្សាន្ដ

 ១៦-សីហា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ជាតារាជើងចាស់ ក៏ពិតមែន តែការពិត បច្ចុប្បន្ននេះ លោក ខៃ ប្រសិទ្ធ បានកំពុងតែធ្វើការ ជាអ្នកលក់ចលនទ្រព្យ ក្នុងប្រទេសអូស្ត្រាលី

អូស្ត្រាលី ៖ ជឿជាក់ថា បងប្អូនខ្មែរជាច្រើន ប្រាកដជានៅចាំយ៉ាងច្បាស់នូវ កេរ្ត៍ឈ្មោះដ៏ល្បីល្បាញ របស់តារាសម្តែងប្រុស ជើងចាស់លោក ខៃ ប្រសិទ្ធ បើទោះបីជា បានទៅរស់នៅក្រៅប្រទេសច្រើនឆ្នាំក្តី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ ពេលកន្លងមក បើទោះបីដឹងថា រូបលោក បានកំពុងរស់នៅប្រទេសអូស្ត្រាលី យ៉ាងណាក្តី ក៏មហាជនខ្មែរមិនតិចនាក់ទេ ដែលផ្ទុះចម្ងល់ថា តើរូបលោក កំពុងតែធ្វើការងារអ្វី នៅក្រៅប្រទេស ខណៈកាលនៅប្រទេសកំណើតរូបលោក ល្បីខ្លាំងនោះ។

មិនតែប៉ុណ្ណោះ កាលពីពេលថ្មីៗនេះ ចម្ងល់ទាំងនេះត្រូវបាន លាតត្រដាង ក្រោយពេល មិត្តស្និទស្នាលលោក ខៃ ប្រសិទ្ធ គឺតារាសម្តែងប្រុស សាវិន ហ្វីលីព បានសំណេះសំណាលជាមួយ តារាសម្តែងខាងលើរូបនេះ ក្រោយពេលខានជួបមុខគ្នា​ យូរយា ទើបដឹងពីមុខរបររបស់លោក សព្វថ្ងៃនេះ គឺជាអ្នកលក់អចលទ្រព្យ។

ដោយក្នុងនោះ លោក សាវិន ហ្វីលីព បានរៀបរាប់យ៉ាងដូច្នេះថា ៖

យប់មិញនិយាយលេងជាមួយបង ខៃ ប្រសិទ្ធ តាមវីដេអូខលព្រោះបាត់ដំណឹងគាត់យូរពេក គាត់ប្រាប់ថាគាត់នៅតែមានសុខភាពល្អធម្មតាហេីយពេលនេះកំពុងស្ថិតនៅក្នុងប្រទេសអូស្ត្រាលីដដែល។ មានផលរំខានខ្លះៗដែរនិងមុខជំនួញ Real Estate របស់គាត់ដោយសារកូវីត១៩។ គាត់នៅតែនឹករលឹកដល់អ្នកដែលធ្លាប់គាំទ្រភាពយន្តរបស់គាត់ក្នុងប្រទេសកម្ពុជាជានិច្ច៕

 សាវិន ហ្វីលីព

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  លោក ខៃ ប្រសិទ្ធ
  លោក ខៃ ប្រសិទ្ធ
  លោក ខៃ ប្រសិទ្ធ
  លោក ខៃ ប្រសិទ្ធ
  លោក ខៃ ប្រសិទ្ធ
  លោក ខៃ ប្រសិទ្ធ
  លោក ខៃ ប្រសិទ្ធ
  លោក ខៃ ប្រសិទ្ធ
រូបភាព
រូបភាព
សាវិន ហ្វីលីពខៃ ប្រសិទ្ធ
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T