ភ្នំពេញ៖ ទីបំផុតបទចម្រៀង «មេឃកំពុងភ្លៀងហើយ» បង្កប់ទៅដោយមនោសញ្ចេតនា ត្អូញត្អែរស្រក់ទឹកភ្នែករបស់បុរសម្នាក់ ពីសំណាក់តារាចម្រៀង Original Song វ័យក្មេងស្រស់សង្ហា រិទ្ធ ស៊ុនហាក់ ដែលប្រិយមិត្តជាច្រើនទន្ទឹងរង់ចាំជាយូរមកហើយនោះ ពេលនេះបានចេញ Teaser MV ហើយ។

បើទោះជាមិនទាន់ជាចេញ Full MV ជាផ្លូវការក៏ដោយក្តី ប៉ុន្តែសម្ទុះនៃការគាំទ្រមកលើតារាច្រៀងវ័យក្មេងរូបនេះ ហាក់មានប្រជាប្រិយភាពកើនឡើង លើវិស័យសិល្បៈគួរឲ្យកត់សម្គាល់។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ ជាងនេះទៅទៀតនោះ Teaser MV មួយបទនេះ ត្រូវបានផេកហ្វេសប៊ុករបស់ផលិតកម្មថោន (Official Town Production) បានយកទៅបង្ហោះចែកចាយ នៅលើទំព័រផ្លូវការរបស់ខ្លួន ដោយដាក់ចម្ងល់មកលើអ្នកគាំទ្រឲ្យទស្សន៍ទាយ ទាំងតារាចម្រៀង និងចំណងជើង។ ជាហេតុ ធ្វើឲ្យអ្នកគាំទ្រជាច្រើនមានមន្ទិលសង្ស័យ និងជឿជាក់ថា តារាចម្រៀង Original Song វ័យក្មេងរូបនេះ អាចនឹងងាកមកជ្រកក្នុងផលិតកម្មផងដែរ។

ទោះបីជាយ៉ាងណាក្តី អ្នកគាំទ្រនៅតែសម្តែងក្តីរីករាយ និងត្រេកអរយ៉ាងខ្លាំង ប្រសិនបើម្ចាស់បទ «មេឃកុំភ្លៀងហើយ» រូបនេះ ពិតជាចូលក្នុងផលិតថោនមែន។ ហើយក៏សង្ឃឹមថា បទចម្រៀងដ៏ពិរោះ ចាក់ដោតចិត្តយុវវ័យនាពេលបច្ចុប្បន្នមួយបទនេះ នឹងចេញ Full MV ក្នុងពេលឆាប់ៗខាងមុខនេះផងដែរ ៕     

«មេឃកំពុងភ្លៀងហើយ» ពីតារាចម្រៀង Original Song
ហាក់
ហាក់
ហាក់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]