ថៃ៖ តួឯកស្រីល្បីល្បាញ ដែលប្រិយមិត្តតែងតែបានស្គាល់នាងថា ជាតួនាងឡាំយ៉ង បច្ចុប្បន្នមិនត្រឹមតែមានភាពល្បីល្បាញនៅក្នុងវិស័យសិល្បៈប៉ុណ្ណោះទេ ប៉ុន្តែនាងថែមទាំងជាអ្នកមានទ្រព្យស្តុកស្តម្ភ និងមានមុខជំនួញជារបស់ខ្លួនឯងជាច្រើនមិនក្រោម៦មុខជំនួញថែមទៀតផងសព្វថ្ងៃនេះ

នាង Nune Woranuch

ក្រឡេកទៅមើលជីវិតនៅលើវិថីសិល្បៈ នាងឡាំយ៉ង ឬមានឈ្មោះពេញថានាង Nune Woranuch បានប្រឡូកអស់រយៈពេលជាង២០ឆ្នាំកន្លងមកហើយ។

ប៉ុន្តែអ្វីដែលស្ទើរតែមិនគួរឱ្យជឿនោះគឺ តារាសម្តែងដែលមានភាពល្បីល្បាញនៅក្នុងខ្សែភាពយន្តភាគថៃជាច្រើនរឿង នាង Nune Woranuch បានទម្លាយការពិតឱ្យដឹងថា អស់រយៈច្រើនឆ្នាំ ដែលនាងបានប្រឡូកនៅក្នុងវិស័យខ្សែភាពយន្តកន្លងមកនេះ គឺនាងបានសម្តែងក្នុងឈុតថើបគ្នាមែនទែនជាមួយនឹងតួឯកប្រុសតែម្នាក់ប៉ុណ្ណោះ ក្រៅពីហ្នឹង សុទ្ធតែកាត់ត.ទាំងអស់។ សូម្បីតែពេលសម្តែងជាមួយសង្សារចាស់របស់នាង គឺលោក Kate Thantup នៅក្នុងភាពយន្តនានា ក៏មិនដែលថើបគ្នាពិតៗដែរ៕

នាង Nune Woranuch លោក Kate Thantup ជាសង្សារចាស់ ពេលសម្តែងរួមគ្នាក្នុងខ្សែភាពយន្ត

តួឯកប្រុសដែលមានសំណាងបានថតឈុតថើបគ្នាពិតៗជាមួយតារាស្រីនាង Nune Woranuch នោះគឺលោក Paul Pattarapol នៅក្នុងការសម្តែងខ្សែភាពយន្តភាគរឿង «Rahas Rissaya» កាលពី១០ឆ្នាំមុននេះ ក្នុងអំឡុងឆ្នាំ២០០៧កន្លងទៅ។

បន្ទាប់ពីធ្លាយដំណឹងនេះ បានធ្វើឱ្យអ្នកគាំទ្រស្មានមិនដល់គ្រប់គ្នា ព្រោះធ្លាប់ឃើញជាធម្មតាតួឯកស្រីក្នុងកុននីមួយៗរមែងមានឈុតស្នេហា ឱបថើបគ្នា របស់តួឯកប្រុសស្រីគ្រប់រឿង គ្រាន់តែនៅក្នុងរឿងខ្លះមានតិច និងមានច្រើនតែប៉ុណ្ណោះ៕

ទស្សនារូបភាពខាងក្រោម៖

រូបភាពតារាសម្តែងប្រុសលោក Paul Pattarapol បច្ចុប្បន្ននេះ
រូបភាពតារាសម្តែងប្រុសលោក Paul Pattarapol បច្ចុប្បន្ននេះ
រូបភាពតារាសម្តែងស្រីនាង Nune Woranuch
រូបភាពតារាសម្តែងស្រីនាង Nune Woranuch
រូបភាពតារាសម្តែងស្រីនាង Nune Woranuch
តួសម្តែងក្នុងខ្សែភាពយន្តភាគរឿង «Rahas Rissaya»
ឈុតថើបគ្នាពិតៗ រវាងនាង Nune Woranuch នោះគឺលោក Paul Pattarapol ក្នុងខ្សែភាពយន្តភាគរឿង «Rahas Rissaya»
ខ្សែឈុតសម្តែងក្នុងខ្សែភាពយន្តភាគរឿង «Rahas Rissaya» កាលពី១០ឆ្នាំមុន

វីដេអូក្នុងឈុតសម្តែងថើបគ្នាពិតៗ រវាងនាង Nune Woranuch នោះគឺលោក Paul Pattarapol ក្នុងខ្សែភាពយន្តភាគរឿង «Rahas Rissaya» កាលពីឆ្នាំ២០០៧៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]