ថៃ៖ កំពូលតារាសម្តែងស្រីដ៏ល្បី នាង Nune Woranuch ដែលគ្រប់គ្នាតែង ហៅនាងថា ឡាំយ៉ង រូបនាង មិនត្រឹមតែ មានសមត្ថភាពខ្ពស់ ក្នុងការសម្តែង ខ្សែភាពយន្តប៉ុណ្ណោះទេ តែនាង ក៏មានសមត្ថភាព ក្នុងការកាន់កាប់មុខជំនួញធំៗជាច្រើន ខ្ទង់លានដុល្លារទៀត។

សព្វថ្ងៃនេះ នាងNune បានក្លាយជាអ្នកគ្រប់គ្រង លើជំនួញ មិនក្រោម៦នោះទេ ដែលជំនួញនីមួយៗ សុទ្ធតែឲ្យនាង ទទួលបានប្រាក់ចំណូលខ្ពស់។

ជាពិសេស ក៏មានអ្នកគាំទ្រជាច្រើននាក់ បានសរសើរ ទៅដល់សមត្ថភាពរបស់ តារាស្រីរូបនេះ ដែលមិនត្រឹមតែស្អាត តែអាចគ្រប់គ្រងទៅលើជំនួញច្រើន នៅក្នុងដៃ ដូចជាមនុស្សប្រុសទៅហើយ៕

ចង់ដឹងថា ជំនួញរបស់នាង មានអ្វីខ្លះ តាមដានទាំងអស់គ្នា៖ 

១) បើកសាលាបង្រៀនរាំរបាំប្រពៃណី
២) បើកភោជនីយដ្ឋាន
៣) បើកខុនដូ The Peach Condominium
៤) នាង ក៏បានបើក មុខរបរមួយប្លែក ដែលជា រថយន្តបង្គន់អនាម័យចល័ត សម្រាប់ជួល
៥) លក់មួក ដែលប្រើប្រាស់ ឈ្មោះរបស់នាងផ្ទាល់
៦) បើកហាងលក់គុយទាវ
៧) បើកលក់ផលិតផលគ្រឿងសម្អាង ដែលដាក់ឈ្មោះរបស់នាងផ្ទាល់ផងដែរ
តារាសម្តែងស្រី Nune Woranuch

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]