ដូចដែលអ្នកដឹងស្រាប់ហើយថា វីតាមីន ពិតជាសំខាន់ណាស់ សម្រាប់រាងកាយរបស់មនុស្សយើង។ វីតាមីនផ្តល់ថាមពល ជួយដល់សរីរាង្គ និងបង្កើនសាច់ដុំ។

ហេតុនេះ ទើបបានជាថ្ងៃនេះ យើងនឹងលើកឡើងនូវសញ្ញាណមួយចំនួន ដែលបង្ហាញថាអ្នកកំពុងតែមានបញ្ហាកង្វះជាតិវីតាមីន ដើម្បីអាចស្វែងរកជំនួយពីគ្រូពេទ្យបានទាន់ពេលវេលា។

ចង់ដឹងថាមានអ្វីខ្លះនោះ សូមតាមដានទាំងអស់គ្នា ដូចខាងក្រោមនេះ! 

អ្នកអាចមានបញ្ហាខ្សោយសាច់ដុំ និងឈឺសាច់ដុំ ដោយសារតែសារធាតុរាវក្នុងសាច់ដុំ និងសន្លាក់ត្រូវបានបំផ្លាញ ពីព្រោះតែខ្វះជាតិវីតាមីន ពីអាហារដែលបរិភោគ

១. ឈឺសាច់ដុំ និងសន្លាក់ ៖ អ្នកអាចមានបញ្ហាខ្សោយសាច់ដុំ និងឈឺសាច់ដុំ ដោយសារតែសារធាតុរាវក្នុងសាច់ដុំ និងសន្លាក់ត្រូវបានបំផ្លាញ ពីព្រោះតែខ្វះជាតិវីតាមីន ពីអាហារដែលបរិភោគ។

២. មានអារម្មណ៍រសាប់រសល់ និងតានតឹងជាងធម្មតា ៖ នេះដោយសារតែ កង្វះប្រូតេអ៊ីននិងវីតាមីន មិនអាចឲ្យខួរក្បាលជួយសំយោគអរម៉ូន Dopamine និង Serotonin សម្រាប់សម្រួលដល់អារម្មណ៍ និងធ្វើឲ្យអ្នកមានអារម្មណ៍រីករាយបាន។

៣. សក់ចាប់ផ្តើមជ្រុះ ៖ សក់របស់មនុស្សម្នាក់ៗ បង្កើតឡើងភាគច្រើនដោយសារប្រូតេអ៊ីន និងវីតាមីន។ ហេតុនេះ ប្រសិនបើអ្នកខ្វះវីតាមីន អ្នកនឹងជ្រុះសក់ ឬសក់ប្រែជាស្តើងជាមិនខាន។

៤. សុខភាពស្បែក និងក្រចក មិនល្អ ៖ កង្វះជាតិប្រូតេអ៊ីន និងវីតាមីន អាចបណ្តាលឲ្យក្រចក និងស្បែក ចុះខ្សោយ ដូចជា ងាយបាក់ និងឡើងរោលក្រហមលើស្បែកជាដើម។ 

នៅពេលរាងកាយខ្វះប្រូតេអ៊ីន អ្នកនឹងសង្កេតឃើញថា ជើងនិងប្រអប់ជើងឡើងហើម ពីព្រោះបើគ្មានប្រូតេអ៊ីន អំបិលនិងជាតិទឹកក្នុងសរសៃឈាម នឹងជ្រាបជុំវិញជាលិកា

៥. ហើមជើង ៖ នៅពេលរាងកាយខ្វះប្រូតេអ៊ីន អ្នកនឹងសង្កេតឃើញថា ជើងនិងប្រអប់ជើងឡើងហើម ពីព្រោះបើគ្មានប្រូតេអ៊ីន អំបិលនិងជាតិទឹកក្នុងសរសៃឈាម នឹងជ្រាបជុំវិញជាលិកា ហើយឡើងហើមតែម្តង។

៦. ឈឺញឹកញាប់ ៖ ដោយគ្មានប្រូតេអ៊ីន និងវីតាមីនគ្រប់គ្រាន់ ប្រព័ន្ធភាពស៊ាំរបស់រាងកាយ ក៏ចុះខ្សោយដែរ។ ប្រសិនបើអ្នកសង្កេតឃើញថា ឧស្សាហ៍ផ្តាសាយ និងឆាប់ឆ្លងជំងឺពីគេនោះ អ្នកប្រាកដជាខ្វះវីតាមីន ជាមិនខាន។

៧. គេងមិនលក់ ៖ នៅពេលដែលគ្មានប្រូតេអ៊ីន និងវីតាមីនគ្រប់គ្រាន់ វាមិនអាចបំលែងអាស៊ីតអាមីណូបាន។ កង្វះអាស៊ីតអាមីណូ បណ្តាលឲ្យខួរក្បាលមិនអាចផលិតអរម៉ូន Serotonin បាន រហូតបណ្តាលឲ្យអ្នកមានជំងឺគេងមិនលក់។

៨. ឈឺក្បាល ៖ កង្វះជាតិប្រូតេអ៊ីន និងវីតាមីន ងាចបណ្តាលឲ្យអ្នកមានជំងឺគេងមិនលក់ និងកម្រិតជាតិស្ករក្នុងឈាមធ្លាក់ចុះ ដែលនេះជាមូលហេតុចំបង ធ្វើឲ្យអ្នកមានអាការឈឺក្បាលញឹកញាប់៕ 

កង្វះជាតិប្រូតេអ៊ីន និងវីតាមីន ងាចបណ្តាលឲ្យអ្នកមានជំងឺគេងមិនលក់ និងកម្រិតជាតិស្ករក្នុងឈាមធ្លាក់ចុះ ដែលនេះជាមូលហេតុចំបង ធ្វើឲ្យអ្នកមានអាការឈឺក្បាល

ប្រភព៖ Natural Medicine House

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]