ថៃ៖  នារីជនជាតិថៃម្នាក់ ដែលព្យាយាមផ្សព្វផ្សាយថាខ្លួនធ្លាប់មានទំនាក់ទំនងជាមួយមនុស្សប្រុសជាង ៥ ០០០នាក់  បានក្លាយជាប្រធានបទដ៏ក្តៅគគុកមួយ ដោយសារនាងបានបង្កើតវគ្គសិក្សាតាមប្រព័ន្ធអនឡាញ អំពីរបៀបទាក់ទងបុរសជនជាតិបរទេសអ្នកមាន។

កញ្ញា Praiya Suriya រស់នៅក្នុងទីក្រុង Khon Kaen ប្រទេសថៃ

ម្ចាស់គណនីហ្វេសប៊ុកឈ្មោះថា Praiya Suriya រស់នៅក្នុងទីក្រុង Khon Kaen ប្រទេសថៃ។ នាងបានបើកវគ្គសិក្សាមួយសម្រាប់នារីថៃរូបណាដែលមានបំណងចង់ទាក់ទងមិត្តប្រុសជាអ្នករកស៊ី  ឬអ្នកមានជាដើម។

សម្រាប់ការសិក្សាវគ្គនេះវិញ គឺមានតម្លៃ ១៤ ០០០បាត (ប្រហែល៤១០ដុល្លារ) សម្រាប់សិស្ស VIP ។  នាងនឹងបង្រៀនអំពីរបៀបសុំលុយមិត្តប្រុស និងរបៀប ធ្វើខ្លួនឲ្យមានទំនុកចិត្តក្នុងការរួមភេទជាដើម។  សិស្សដែលចុះឈ្មោះជាសមាជិកទាំងអស់ នឹងត្រូវបានបង្រៀនតាមរយៈជាក្រុម នៅក្នុងបណ្តាញសង្គម LINE។

យោងតាមសារដែលបានដាក់ជាស្វ័យប្រវត្តិដោយកញ្ញា Praiya នៅក្នុង LINE បានឲ្យដឹងថា កម្មវិធីសិក្សាសម្រាប់សិស្ស VIP នឹងមានដូចខាងក្រោម៖

• ល្បិចសុំលុយប្រុសៗទាំងនោះ៖ សុំលុយចាប់ពី ១០០ ០០០បាត (ប្រហែល ២ ៩៤០ដុល្លារ) ទៅ ៣០០ ០០០បាត (ប្រហែល ៨ ៨២០ដុល្លារ) ដើម្បីដើរផ្សារទិញទំនិញ  ធានាថាបានផល ១០០%។

• ការលំអិតអំពីយុទ្ធសាស្ត្រនៃការរួមភេទ៖ អ្នកនឹងមានអារម្មណ៍ថាមានទំនុកចិត្តខ្លាំង ដែលអ្នកមិនធ្លាប់មានពីមុនមក។  អ្នកនឹងទទួលបានការរួមភេទដែលមានគុណភាព និងប្រកបដោយចំណេះដឹងដូចជាអ្នកជំនាញ។

• របៀបចរចា ឬស្នើសុំអ្វីមួយមុនពេលចេញទៅជួប ឬទៅដើរកម្សាន្តជាមួយគេ៖ របៀបសុំប្រាក់ខែផ្ទះ  ខុនដូ  ឬឡានជាដើម។

• ពាក្យ  ឬប្រយោគជាភាសាអង់គ្លេស ឬអារ៉ាប់សម្រាប់និយាយ ពេលអ្នកចង់សុំលុយគេ។

• របៀបចរចាអំពីសាច់ប្រាក់មុនពេលទៅជួបពួកគេ។

គ្រូបង្វឹក​ ដែលនឹងបង្រៀនពីរបៀបនៃការសុំលុយមិត្តប្រុស និងរបៀបនៃការធ្វើខ្លួនឲ្យមានទំនុកចិត្តក្នុងការរួមភេទជាដើម

អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានចូលទៅបញ្ចេញមតិរិះគន់ ចំពោះទង្វើរបស់នារីរូបនេះ។ នារីជនជាតិថៃជាច្រើននាក់ បានខឹងសម្បាយ៉ាងខ្លាំងព្រោះពួកគេគិតថាកំពុងធ្វើឲ្យអាប់ឱនកិត្តិយសរបស់នារីថៃ។   អ្នកខ្លះទៀតគិតថា ជំនួញមួយនេះប្រៀបដូចជាកំពុងជំរុញឲ្យមាននារីពេស្យាចារកាន់តែច្រើនឡើង។

យ៉ាងណាមិញ ក៏មាននារីខ្លះទៀតចាត់ទុក Praiya ជា Idol ហើយសរសេរសារគាំទ្រនៅក្នុងហ្វេសប៊ុកថែមទៀតផង។  នារីជនជាតិថៃមួយរូបបាននិយាយថា  “ហេតុអ្វីបានជាអ្នកទាំងអស់គ្នា គិតថានេះជាបញ្ហា? នាងមិនបានបង្ខំអ្នកឲ្យចូលជាសមាជិកទេ។  សម្រាប់អ្នកចង់បានមិត្តប្រុសជាអ្នកមាន  អាចចុះឈ្មោះបាន បើសិនជាពួកគេពិតជារីករាយនឹងធ្វើវា”។

ស្របជាមួយគ្នានេះដែរ  នារីជាច្រើនផ្សេងទៀត កំពុងព្យាយាមសន្សំលុយ ដើម្បីចូលរៀនវគ្គមួយនេះ។  នារីម្នាក់បាននិយាយថា  “១៤ ០០០បាត (ប្រហែល៤១០ដុល្លារ) វាមិនថ្លៃប៉ុន្មានទេ បើសិនជាយើងប្រៀបធៀបទៅនឹងអ្វីដែលយើងនឹងបានត្រឡប់មកវិញ។ ចាំខ្ញុំសន្សំលុយគ្រប់សិន។  ខ្ញុំអាយុ៣៣ឆ្នាំ ហើយចេះនិយាយភាសាអង់គ្លេសតិចតួច ថែមទាំងមានកូនតូចៗទៀតផង។ ខ្ញុំចង់មានអ្នកមើលថែ”។

គួរបញ្ជាក់ថា ក្រោយផ្ទុះការចាប់អារម្មណ៍ខ្លាំងពីសំណាក់សារព័ត៌មានក្នុងស្រុករួចមក Praiya និយាយថា នាងទទួលបានសារជាច្រើន ដែលនាងមិនអាចឆ្លើយតបអស់ទេ។

នៅក្នុងវីដេអូ Live មួយ Praiya បាននិយាយថា នាងមិនមែនចេះតែទទួលសិស្សទាំងអស់ឲ្យចូលរៀនទេ គឺនាងចង់បង្រៀនតែនរណា ដែលពិតជាមានការតាំងចិត្តខ្ពស់ក្នុងការទៅជីកកំណប់មាសតែប៉ុណ្ណោះ៕

សូមទស្សនារូបភាពខ្លះៗ និងវីដេអូជាភាសាថៃរបស់កញ្ញា Praiya នៅខាងក្រោមនេះ៖

អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានចូលទៅបញ្ចេញមតិជាពាក្យរិះគន់ចំពោះទង្វើរបស់អ្នកគ្រូហ្វឹកហ្វឺនជំនាញពិសេសនេះ
នារីខ្លះទៀតបែរជាចាត់ទុក Praiya ជា Idol ហើយសរសេរសារគាំទ្រនាង នៅក្នុងហ្វេសប៊ុកថែមទៀតផង

ប្រភព៖ បាងកកកូកូណាត់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]