ចិន៖ កំពូលតារាសម្តែងស្រី ចិន Liu Yifei ជាតារាម្នាក់ ដែលត្រូវគេចាប់អារម្មណ៍ខ្លាំង ក្នុងចំណោម តារាផ្សេងទៀត ក៏ព្រោះតែនាង មានសមត្ថភាពខ្ពស់ នៅក្នុងការងារសិល្បៈ និង សម្រស់ដ៏សែនស្រស់ស្អាតរបស់នាង។

កាលពីថ្មីនេះដែរ តារាស្រីរូបនេះ បានចូលរួមក្នុងកម្មវិធី មហោស្រពភាពយន្ត អន្តរជាតិសៀងហៃ ដែលនៅពេលនោះ នាងបានស្លៀកសម្លៀកបំពាក់ សាមញ្ញបំផុត តែនៅតែធ្វើឲ្យ នាងលេចធ្លោដដែល។

ប៉ុន្តែអ្វីដែលគេចាប់អារម្មណ៍ខ្លាំង គឺគ្រាន់តែនាង Liu Yifei ឈរផឹកកាហ្វេ នៅខាងក្រៅ មានអង្គរក្សជាច្រើននាក់ ឈរអមនាងយ៉ាងជិត ជាមួយនឹងទឹកមុខមាំៗ ដោយខ្លាចនាង មានបញ្ហា។

ការការពារនាង យ៉ាងល្អិតល្អន់បែបនេះ គឺដោយសារតែ គេខ្លាច មានរឿងអាក្រក់ដូចកាលពីខែឧសភា​ ឆ្នាំមុន ដែលមានមនុស្សម្នាក់ រត់ទៅអោបនាងនៅលើឆាក បណ្តាលឲ្យនាងដួលមួយទំហឹង។ ដូច្នេះហើយ ចាប់តាំងពីពេលនោះមក នាង ត្រូវបានអង្គរក្ស ឈរការពារនាង យ៉ាងល្អបំផុត៕

គ្រាន់តែ ឈរផឹកកាហ្វេសោះ អង្គរក្សច្រើនដល់ម្លឹង
អង្គរក្ស ឈរព្រោងព្រាត ការពារនាង Liu Yifei

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]