(ភ្នំពេញ)៖ បន្ទាប់ពីប្រកួតចាញ់ក្រុម U-17វៀតណាម ដោយលទ្ធផល ៤-០ លោក Inoue Kazunori គ្រូបង្វឹកជម្រើសជាតិក្រោមអាយុ ១៧ឆ្នាំកម្ពុជា(U-17) មិនបន្ទោសកូនក្រុមឡើយ ដោយលោកលើកឡើងថា កីឡាករម្នាក់ៗ បានខំប្រឹងអស់ពីសមត្ថភាពហើយ តែវៀតណាមខ្លាំងជាង ទើបទទួលលទ្ធផលបរាជ័យដូច្នេះ ។

លោក Inoue Kazunori បាននិយាយថា «ខ្ញុំពេញចិត្តការខំប្រឹងរបស់យុវជនកម្ពុជា ហើយសមត្ថភាពក៏កើនជាងមុនដែរ ។ អ្នកទាំងអស់គ្នាប្រហែលប្រៀបធៀបត្រឹមលទ្ធផល តែការពិតទម្រង់លេងរបស់ពួកគេពិតជាល្អជាងមុន ដោយមានឱកាសស៊ុតច្រើន ប៉ុន្ដែពួកយើងបញ្ចប់ទីមិនបានល្អ ខណៈវៀតណាម គេបញ្ចប់ទីល្អជាង ទើបពួកគេអាចទទួលបានជ័យជម្នះ» ។

គ្រូបង្វឹកជនជាតិជប៉ុនរូបនេះ បន្ដថា យ៉ាងណាការប្រកួតយប់មិញ គ្រាន់តែជាការប្រកួតមិត្តភាពប៉ុណ្ណោះ តែសំខាន់គឺលោកត្រូវធ្វើការវាស់ស្ទង់សមត្ថភាពកីឡាករយុវជន U-17កម្ពុជា ដើម្បីជ្រើសរើសកីឡាករឆ្នើមៗមួយចំនួន ត្រៀមចូលរួមការប្រកួតពានរង្វាន់ AFF U-18 Championship 2017 នៅសាធារណៈរដ្ឋមីយ៉ាន់ម៉ា នាខែកញ្ញាខាងមុខ ៕

គ្រូបង្វឹកជម្រើសជាតិក្រោមអាយុ ១៧ឆ្នាំកម្ពុជា(U-17) មិនបន្ទោសកូនក្រុមឡើយ ដោយលោកលើកឡើងថា កីឡាករម្នាក់ៗ បានខំប្រឹងអស់ពីសមត្ថភាពហើយ
ក្រុម U17 កម្ពុជា ចាញ់ ក្រុម U17 វៀតណាម ៤-០

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]