ភ្នំពេញ៖ តារាចម្រៀងស្រី សុខ ស្រីនាង ក្រោយពីសម្រេចចិត្តឈានជើង ជ្រកក្រោមទ្រនំថ្មី ផលិតកម្ម រស្មីហង្សមាសមក យើងសង្កេតឃើញ ប្រជាប្រិយភាពរបស់នាង ក៏ស្រាប់តែស្ទុះងើបឡើងវិញគួរឲ្យកត់សម្គាល់ ។

ខណៈនៅក្រោមទ្រនំថ្មី បទចម្រៀងដំបូងដែលធ្វើឲ្យកញ្ញា សុខ ស្រីនាងទទួលការគាំទ្រខ្លាំង គឺបទ«ហត់ទេស្រលាញ់តែម្នាក់ឯង» ដែលទើបតែចេញMV កាលពីមួយរយៈមុននេះ។

ទន្ទឹមនឹងឱកាស ដែលកំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់មហាជន តារាស្រីរូបនេះ មិនបានបង្អង់យូរឡើយ ដោយថ្មីៗនេះ នាងក៏បានចាប់ដៃជាមួយនឹងតារាប្រុសរូបសង្ហា លោក ហ្សូណូ ដើម្បីចេញបទចម្រៀងថ្មីរួមគ្នា។

នេះបើយោងតាមរូបភាពខាងក្រោមនេះ អាចដឹងបានថា វីដេអូបទចម្រៀងរួមគ្នាថ្មី របស់អ្នកទាំងពីរនេះ គឺមានលក្ខណៈបែបស្នេហាផ្អែមល្ហែម ប៉ុន្តែចំពោះ ចំណងជើងចម្រៀង ក៏ដូចជាអត្ថន័យបទចម្រៀងមានន័យយ៉ាងណានោះ គឺខាងផលិតកម្មនៅមិនទាន់បង្ហើបឡើយទ៕

ដូចនេះ មានតែរង់ចាំមើលទាំងអស់គ្នា ថាតើការចាប់ដៃគ្នា សម្តែងជាលើកដំបូង រវាងអ្នកមេម៉ាយសាច់ក្រអូប សុខ ស្រីនាង ជាមួយនឹងកម្លោះពោះម៉ាយរូបសង្ហា លោក ហ្សូណូ ផ្អែមល្ហែមយ៉ាងនោះ មានតែរង់ចាំតាមដានទាំងអស់គ្នា៕

រូបថតក្នុងចម្រៀងថ្មីរបស់ សុខ ស្រីនាង និង​ហ្សូណូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហ្សូណូ