កូរ៉េខាងត្បូង៖ ម្សិលមិញនេះនៅក្នុងអ៊ីនស្តារក្រាមរបស់កញ្ញា Le Ha Rin ដែលត្រូវជា ប្អូនស្រីបង្កើតរបស់កញ្ញា CL តារាចម្រៀង K-POP ដ៏ល្បីល្បាញ បានបង្ហាញនូវ រូបថត១សន្លឹករបស់នាង ក្នុងឈុតសម្លៀកបំពាក់រ៉ូបខ្លីមួយដ៏ស្រស់ស្អាត។

ប៉ុន្តែអ្វីដែលធ្វើឱ្យមានការចាប់អារម្មណ៍នោះគឺ រ៉ូបខ្លីដែលកញ្ញា Harin កំពុងតែ ស្លៀកពាក់នៅលើខ្លួននោះគឺជារបស់កញ្ញា CL ទេ។

ទន្ទឹមនឹងនេះកញ្ញា CL ក៏បានចូលទៅបញ្ចេញមតិយោបល់នៅពីក្រោមរូបភាព របស់ប្អូនស្រីខ្លួនផងដែរថា៖ «Stop stealing my shittt, But u look good (ឈប់លួចខោអាវបងស្លៀក ប៉ុន្តែប្អូនក៏មើលទៅស្អាតដែរ) »

ក្រៅពីនេះក៏មានការចូលទៅបញ្ចេញមតិយោបល់ ជាច្រើនផ្សេងទៀតរបស់អ្នកគាំទ្រ និងមិត្តភក្តិមួយចំនួន របស់កញ្ញា CL នៅខាងក្រោមរូបភាពរបស់កញ្ញា Harin ជាលក្ខណៈ លេងសើចផងដែរថា ពួកគេ ក៏ចង់ក្លាយជាប្អូនស្រីរបស់កញ្ញា CL ដែរ ព្រោះមាន សម្លៀកបំពាក់សុទ្ធតែ ម៉ាកប្រ៊េនល្បីៗ៕

ទស្សនាកម្រងរូបភាពខាងក្រោមនេះ៖

ការបញ្ចេញមតិយោបល់របស់កញ្ញា CL នៅក្នុងរូបភាពរបស់ប្អូនស្រី
ឈុតរ៉ូបខ្លីដែលកញ្ញា Ha Rin ស្លៀកថតបង្ហោះនៅក្នុងអ៊ីនស្តារក្រាម
ឈុតរ៉ូបខ្លីដែលកញ្ញា Ha Rin ស្លៀកថតបង្ហោះនៅក្នុងអ៊ីនស្តារក្រាម
កញ្ញា CL
កញ្ញា CL
កញ្ញា CL
កញ្ញា CL

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]