បរទេស៖ សព្វថៃ្ងនេះ កីឡាករជនជាតិអាស៊ីមួយចំនួនមានដូចជា ចិន ជប៉ុន កូរ៉េខាងត្បូង កូរ៉េខាងជើង អីុរ៉ង់ និងប្រទេសជាច្រើនទៀតក្នុងទ្វីបអាសីុ បានប្រកបអាជីពបាល់ទាត់នៅអឺរ៉ុប ដែលខ្លះលេងនៅអាល្លឺម៉់ង់ បារាំង អង់គ្លេស ជាដើម។

គេហទំព័រ Football Tribe បានបង្ហាញចំណាត់ថ្នាក់កីឡាករអាស៊ី៥នាក់ ដែលលេចធ្លោខ្លាំងជាងគេក្នុងតំបន់អឺរ៉ុប ហើយកំពុងប្រកបអាជីពក្នុងលីកទី១ក្នុងប្រទេស អង់គ្លេស អេស្ប៉ាញ អាល្លឺម៉ង់ បារាំង អីុតាលី។ មើលទាំងអស់គ្នា តើមានកីឡាករណាខ្លះ? 

៥. Hirok Sakai

ខែ្សការពារជម្រើសជាតិជប៉ុន បានចូលរួមជាមួយក្រុមបារាំង Marseille បន្ទាប់ផ្លាស់ពីក្រុមក្នុងប្រទេសអាល្លឺម៉ង់ Hannover៩៦ កាលពីដើមរដូវកាល ២០១៦-២០១៧។ Sakai
បង្ហាញខ្លួនបាន៣៥ប្រកួត ហើយជួយក្រុមឈរលេខក្នុងចំណាត់ថ្នាក់លេខ៥ នៅក្នុង League 1។ តាមការចាត់ថ្នាក់ Sakai ទទួលបាន៧,១៣/១០។ 

កីឡាករ Hirok Sakai

៤. Maya Yoshida

កីឡាករវ័យ២៨ឆ្នាំ ជម្រើសជាតិជប៉ុន លេងជាខែ្សការពារ ត្រូវបានក្លិប Southampton ដាក់ឲ្យចូលលេងគ្រប់ពានកម្មវិធី រួមទាំងការបង្ហាញខ្លួនក្នុងក្របខណ្ឌ Premier League ផងដែរ។ បង្ហាញខ្លួន២៩ប្រកួត និងរកបាន១គ្រាប់ រូបគេមានការចាត់ថ្នាក់៧/១០។  

កីឡាករ Maya Yoshida

៣. Shinji Kagawa

ខែ្សបម្រើប្រយុទ្ធជម្រើសជាតិជប៉ុន វ័យ២៨ឆ្នាំ បានក្លាយជាកីឡាករមានប្រជាប្រិយម្ដងទៀត បន្ទាប់ពីត្រលប់មកក្រុមចាស់របស់ខ្លួន Borussia Dortmund វិញ។ បង្ហាញខ្លួន១៣ប្រកួត អតីតកីឡាកររបស់ Man Utd បានបញ្ជូនគ្រាប់បាល់ឲ្យមិត្តរួមក្រុមបាន៦គ្រាប់ ត្រូវបានគេចាត់ថ្នាក់ចំនួន៧,១២/១០។ រដូវកាលនេះ Kagawa ជួយក្រុមពណ៌លឿងមួយនេះបានលេខ៣ មានកៅអីលេង Champions League នៅរដូវកាលក្រោយ។  

កីឡាករ ​Shinji Kagawa

២. Vitali Denisov

កីឡាករវ័យ៣០ឆ្នាំ ដែលលេងជាខែ្សការពានៅក្លិបយក្ស Lokomotiv Moscow មានសញ្ជាតិអ៊ូបេគីស្ថាន គឺមានឈ្មោះជាលើកដំបូងក្នុងបញ្ជីកីឡាករល្អរបស់គេហទំព័រ Football Tribe។ ដោយសារសមត្ថភាពខ្ពស់ និងជួយក្រុមនៅរុស្សីលេងនៅ Champions League រដូវកាលក្រោយ រូបគេត្រូវបានចាត់ថ្នាក់ចំនួន៧,៣១/១០។  

កីឡាករ Vitali Denisov

១. Alireza Jahanbakhsh

កីឡាករវ័យ២៣ឆ្នាំ សញ្ជាតិអ៊ីរ៉ង់បានបង្ហាញទម្រង់លេងដ៏អស្ចារ្យដល់ក្រុម AZ Alkmaar។ រូបគេបានបង្ហាញខ្លួនចំនួន២៦ប្រកួត ស៊ុតចូល១១គ្រាប់ និងបញ្ចូនបាល់បាន៨គ្រាប់ ជួយឲ្យក្រុម AZ Alkmaar បានលេខ៦ក្នុងលីក មានតំណែងលេងជម្រុះពាន Europa League។ ក្នុងចំណោមកីឡាករអាស៊ីទាំងអស់ គេមានចំនួនចាត់ថ្នាក់ខ្ពស់ជាងគេ ៧,៣១/១០។ 

កីឡាករ Alireza Jahanbakhsh

ប្រភព៖ Football Tribe

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]