ភ្នំពេញ៖ ដោយមើលឃើញពីការកើនឡើងនូវតម្រូវការអ៊ិនធឺណិតល្បឿនលឿន ក្រុមហ៊ុន TODAY ISP បានបង្កើតកញ្ចប់អ៊ិនធឺណិតថ្មី TODAY SuperFast ដែលមានល្បឿនរហូតដល់ 150Mbps។ កញ្ចប់សេវាកម្មនេះគឺសាកសមបំផុតសម្រាប់ សណ្ឋាគា ខុនដូ អាផាតមិន គ្រឹះស្ថានអប់រំ ក្រុមហ៊ុន និងអង្គការនានា ដែលត្រូវការល្បឿនអ៊ិនធឺណិតលឿនបំផុត និងដំណោះស្រាយបច្ចេកទេសជាចាំបាច់។

ក្រុមហ៊ុនក៏មានការផ្តល់ជូនពិសេស ចំពោះគម្រោងអ៊ិនធឺណិតថ្មីនេះ ដោយមិនគិតថ្លៃដំឡើង និងពុំមានប្រាក់កក់។ អតិថិជនអាចជ្រើសរើស គម្រោងល្បឿនទៅតាមតម្រូវការជាក់ស្តែង៖

1- ល្បឿន 100Mbps, $3,700 សម្រាប់គម្រោង 1ឆ្នាំ ឬ $2,170 សម្រាប់គម្រោង 6ខែ

2- ល្បឿន 150Mbps, $5,500 សម្រាប់គម្រោង 1ឆ្នាំ ឬ $3,200 សម្រាប់គម្រោង 6ខែ

សូមបញ្ជាក់ថា ក្រុមហ៊ុន TODAY ISP ជាក្រុមហ៊ុនដែលផ្តោតការយកចិត្តទុកដាក់ខ្លាំងក្នុងការផ្តល់ដំណោះស្រាយបច្ចេកទេសអ៊ិនធឺណិត ដោយប្រើប្រាស់បណ្តាញអ៊ុបទិកក្រោមដីដំបូងគេ។ អតិថិជនបានផ្តល់ការគាំទ្រចំពោះការខិតខំប្រឹងប្រែងផ្តល់សេវាកម្មកន្លងមក ទើបក្រុមហ៊ុនបន្ថែមទុនវិនិយោគដើម្បីបំពេញ តម្រូវការទីផ្សា និងធានានូវគុណភាពសេវាកម្ម។

លោកអ្នកដែលមានចំណាប់អារម្មណ៍ចង់ប្រើប្រាស់ គម្រោងអ៊ិនធឺណិត TODAY SuperFast ថ្មីនេះ សូមទាក់ទងតាម E-mail: [email protected] ឬ ទូរស័ព្ទ 087 21 55 77។ ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ www.today.com.kh

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]