កាលពីយប់ម្សិលមិញនេះ ក្នុងការប្រគុំតន្រ្ដីរបស់ Justin Bieber នៅរដ្ឋ Tacoma រដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិច កំុព្យូទ័រយួរដៃ និងម៉ាស៊ីនថតរូប របស់ Justin ត្រូវបានលួចបាត់។

មួយម៉ោងក្រោយមក ស្រាប់តែមានរូបអាក្រាតរបស់ Justin នៅតាមប្រព័ន្ធអីនធឺណេត ប៉ុន្ដែមើលទៅមិនដូច ជារូបភាពពិតនោះទេ។ បុរសនៅក្នុងរូបនោះ គឺមានស្នាមសាក់ សត្វចាបតូចមួយនៅត្រង់ត្រគាក ដូចJustin ប៉ុន្ដែមិនបានបញ្ចេញមុខឲ្យឃើញនោះទេ។ Justin បាននិយាយថា៖ នៅក្នុងកុំព្យូទ័រយូរដៃរបស់គាត់ មានផ្ទុកឯកសារផ្ទាល់ខ្លួនជាច្រើន ព្រមទាំងកាមេរ៉ា ដែលជាអំណោយរបស់បងប្អូនប្រុសគាត់ឲ្យ និងមិនដឹងថារបស់អ្វីទៀតទេដែលត្រូវបានលួចនោះ។

ដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]