បរទេស៖  តុក្កតាសិច គឺជាឧបករណ៍សម្រាប់បម្រើផ្លូវភេទ។ ទោះជាយ៉ាងណាក៏ដោយ តុក្កតាសិចដែលត្រូវបានបង្កើតថ្មីមួយប្រភេទ  អាចស្តាប់ និងនិយាយជាមួយ មនុស្សបានទៀតផង  ដែលវាមិនមែនបង្កើតឡើងដើម្បីតែសម្រាប់បុរសយកទៅបម្រើផ្លូវភេទប៉ុណ្ណោះទេ  គឺអាចទុកជាគ្នាជជែកលេងពេលទំនេរផងដែរ។ 

ក្រុមហ៊ុន Abyss Creations មានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា បាននិងកំពុងផលិតតុក្កតាសិចឈ្មោះ RealDolls ប្រភេទសាច់ស៊ីលីកូន  ឲ្យមានរូបរាងដូចមនុស្សស្រីពិតៗ ហើយលើសពីនេះ ថែមទាំងអាចនិយាយ និងធ្វើចលនាដូចមនុស្សស្រីថែមទៀតផង។

ក្នុងនោះផងដែរ កម្មវិធីលើទូរស័ព្ទមួយមានឈ្មោះថា Harmony 2.0 ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនដដែលនេះ  អាចឲ្យអ្នកប្រើប្រាស់ផ្លាស់ប្តូរបុគ្គលិកលក្ខណៈ របស់តុក្កតា RealDolls របស់ពួកគេបាន  ដោយមានជម្រើសដល់ទៅ ១៨មុខឯណោះ ដូចជា រីករាយ  អៀន ត្រេកត្រអាល សើច ប្រច័ណ្ឌ  ខឹង  និងនិយាយលេងច្រើនជាដើម។

លោក Matt McMullen  ជាអ្នកបង្កើត RealDolls បាននិយាយថា “តុក្កតានេះនឹងរៀនសូត្រពីមនុស្សតាមរយៈការទំនាក់ទំនង  ហើយគេមិនមែនរៀនពីអ្នកតែម្នាក់ទេ គឺរៀនពីពិភពលោកទាំងមូលតែម្តង”។ លោកបានបន្ថែមទៀត “អ្នកអាចពន្យល់វាពីការពិតណាមួយ  ដូច្នេះវានឹងចងចាំ  ហើយវានឹងក្លាយជាផ្នែកមួយនៃចំណេះដឹងមូលដ្ឋានរបស់ខ្លួនវា”៕

សូមទស្សនាវីដេអូខាងក្រោម៖

តុក្កតាសិចជំនាន់ថ្មី ចេះ ស្តាប់ និយាយ ញញឹម និងចេះមានអារម្មណ៍ទៀត
“តុក្កតានេះ នឹងរៀនសូត្រពីមនុស្សតាមរយៈការទំនាក់ទំនង ហើយគេមិនមែនរៀនតែពីអ្នកតែម្នាក់នោះទេ គឺរៀនពីពិភពលោកទាំងមូលតែម្តង”

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]