ដូចដែលមនុស្សភាគច្រើនបានដឹងហើយថា “ទឹកផ្កាកុលាប” គឺជាផលិតផលថែរក្សាសម្រស់បែបធម្មជាតិមួយ ដែលជួយឲ្យស្បែកមានសភាពស្រស់ថ្លា និងរក្សាសំណើមដល់ស្បែក បានពេញមួយថ្ងៃ។

ថ្វីត្បិតតែទឹកផ្កាកុលាប មានដាក់លក់នៅតាមទីផ្សារ (ជាពិសេស ផ្សារទំនើប) យ៉ាងច្រើនក៏ដោយ ក៏វាជារឿងល្អប្រសើរជាង ប្រសិនបើអ្នកធ្វើវានៅឯផ្ទះដោយខ្លួនឯង ពីព្រោះវាមិនត្រឹមតែងាយស្រួលប៉ុណ្ណោះទេ វាថែមទាំងគ្មានសារធាតុគីមីដូចផលិតផលតាមទីផ្សារទៀតផង។

ចង់ដឹងថាងាយស្រួលធ្វើប៉ុណ្ណានោះ សូមតាមដានទាំងអស់គ្នាដូចខាងក្រោមនេះ ៖ 

ទឹកផ្កាកុលាប គឺជាផលិតផលថែរក្សាសម្រស់បែបធម្មជាតិមួយ ដែលជួយឲ្យស្បែកមានសភាពស្រស់ថ្លា និងរក្សាសំណើមដល់ស្បែក បានពេញមួយថ្ងៃ

# គ្រឿងផ្សំ មានដូចជា ៖

• ត្របកផ្កាកុលាប ចំនួនមួយពែង (ស្មើនឹងកុលាបប្រមាណ ២ ទង)

• វីតាមីន E (ដាក់ក៏បាន មិនដាក់ក៏បាន)

• ដបមានមាត់បាញ់បាន ចំនួនមួយ។ 

ថ្វីត្បិតតែទឹកផ្កាកុលាប មានដាក់លក់នៅតាមទីផ្សារ យ៉ាងច្រើនក៏ដោយ ក៏វាជារឿងល្អប្រសើរជាង ប្រសិនបើអ្នកធ្វើវានៅឯផ្ទះ ដោយខ្លួនឯង ពីព្រោះវាមិនត្រឹមតែងាយស្រួលប៉ុណ្ណោះទេ វាថែមទាំងគ្មានសារធាតុគីមីដូចផលិតផលតាមទីផ្សារទៀតផង

# របៀបធ្វើ ៖

• លាងសម្អាតត្របកផ្កាកុលាបម្តងមួយៗឲ្យស្អាត រួចយកវាទៅដាក់ក្នុងឆ្នាំងមួយ

• ចាក់ទឹកស្អាតចូលក្នុងឆ្នាំង ឲ្យលិចត្របកផ្កាកុលាប

• គ្រប់គម្របឲ្យជិត រួចរំងាស់ ដោយបើកភ្លើងតិចៗ

• រំងាស់រហូតទាល់តែ ត្របកផ្កាកុលាបនោះ អស់ពណ៌

• ទុកឲ្យត្រជាក់ រួចចាក់ចូលដប រក្សាទុកក្នុងទូទឹកកកជាការស្រេច។

ជាក់ស្តែង ដើម្បីទទួលបានអត្ថប្រយោជន៍កាន់តែច្រើន អ្នកអាចបន្តក់វីតាមីន E ចូល ២ ទៅ ៣ តំណក់បន្ថែមចូលក្នុងទឹកផ្កាកុលាបនោះ ពីព្រោះវីតាមីន E អាចជួយការពារស្បែក ឲ្យមានសភាពទន់រលោង និងក្មេងជាងវ័យ៕ 

ដើម្បីទទួលបានអត្ថប្រយោជន៍កាន់តែច្រើន អ្នកអាចបន្តក់វីតាមីន E ចូល ២ ទៅ ៣ តំណក់បន្ថែមចូលក្នុងទឹកផ្កាកុលាបនោះ ពីព្រោះវីតាមីន E អាចជួយការពារស្បែក ឲ្យមានសភាពទន់រលោង និងក្មេងជាងវ័យ

ប្រភព៖ The Indian Spot

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]