ភ្នំពេញ៖ ប្រិយមិត្តភ្លេចហើយឬនៅ សម្រាប់អ្នកនាង ឌុច សោភា អតីតតារាសម្តែងស្រីស្រស់ស្អាតមួយរូប ដែលបានផ្អាកការងារសិល្បៈ អស់រយៈពេលជាយូរមកហើយដែរ​ដោយសារតែទៅកសាងជីវិតគ្រួសារ។

កាលពីថ្ងៃម្សិលមិញនេះ គឺជាថ្ងៃខួបកំណើត របស់តារាសម្តែងស្រីរូបនេះផងដែរ។ ស្របពេលជាមួយគ្នាតារាសម្តែងវ័យក្មេង កញ្ញា នៅ សូនីតា ក៏បានជូនពរដល់អ្នកនាង ឌុច សោភា នៅលើហ្វេសប៊ុករបស់កញ្ញាផងដែរ ព្រមទាំងមិនភ្លេចសរសើរអ្នកនាង ឌុច សោភា ថាជារាជនីសម្រស់ធម្មជាតិ និងជាអាយដល (idol) ជាទីស្រលាញ់របស់កញ្ញាទៀតផង។

មិនតែប៉ុណ្ណោះតារាសម្តែងស្រី នៅ សូនីតា ក៏បានប្រាប់ថានាងសែនស្រលាញ់ស្នាមញញឹម ទម្រង់មុខ រូបរាង និងការស្លៀកពាក់របស់អ្នកនាង ឌុច សោភា ផងដែរ។

កញ្ញា នៅ សូនីតា បានរៀបរាប់នៅលើហ្វេសប៊ុករបស់ខ្លួនដូច្នេះថា៖

«រីករាយខួបកំណើត My only idol រាជនីសម្រស់ធម្មជាតិរបស់ខ្ញុំ ជូនពរ idol សម្រស់ស្រស់សោភា កាន់តែក្មេង សំខាន់សែនស្រលាញ់ ប៉ុន្តែមិនដែលបានជួបក្រៅសោះ។ សែនស្រលាញ់ ស្នាមញញឹម ទម្រង់មុខ រាង ការស្លៀកពាក់»

ចុះប្រិយមិត្តមានអ្វី ចង់ជូនពរទៅដល់អ្នកនាង ឌុច សោភា ក្នុងថ្ងៃខួបកំណើតឆ្នាំនេះ? 

អតីតតារាសម្តែងស្រី ឌុច សោភា
តារាសម្តែងស្រី នៅ សូនីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឌុច សោភា