ចិន៖ កំពូលកីឡាករបាល់ទាត់ Lionel Messi បានសម្ពោធដាក់ឲ្យសាងសង់ជាផ្លូវការនូវសួនកម្សាន្ដមួយកន្លែងដែលមានឈ្មោះថា The Messi Experience Park ដែលមានកន្លែងទាក់ទាញចំនួន២០កន្លែង ជុំវិញបរិវេណប្រមាណ ៨ម៉ឺនម៉ែត្រការ៉េ ក្នុងទីក្រុងណានជីង ប្រទេសចិន។

សួនកម្សាន្ដដែលនឹងត្រូវដាក់ឲ្យប្រើប្រាស់នៅដើមឆ្នាំ២០១៩ នឹងប្រើបច្ចេកវិទ្យាថ្មីៗមួយចំនូន រួមទាំងមានកន្លែងបណ្ដុះបណ្ដាលកីឡាបាល់ទាត់ ក៏ដូចជាសកម្មភាពកម្សាន្ដមួយចំនួន និងការបង្ហាញនូវអាជីពបាល់ទាត់របស់ Messi ផងដែរ។

ក្នុងអំឡុងពេលទស្សនកិច្ចមកកាន់ប្រទេសចិន រយៈពេល៤ថៃ្ង ជាមួយនឹងការបើកដំណើរការឲ្យសាងសង់នេះ  Messi សង្ឃឹមថា ការបើកនូវសួនកម្សាន្ដនេះ នឹងធើ្វឲ្យមានការទាក់ទាញ ហើយក៏ធើ្វឲ្យចំនួននៃក្មេងៗដែលស្រលាញ់ ចូលចិត្ដកីឡាបាល់ទាត់នឹងមានការរីកចម្រើនជាងមុនទៀត។  

Messi និយាយអំឡុងពេលសម្ពោធសួនកម្សាន្ដ ក្នុងប្រទេសចិន

ម្ចាស់ពានរង្វាន់ Ballond’Or ៥សម័យ បាននិយាយថា៖ «ខ្ញុំសង្ឃឹមថានឹងផ្ដល់ឲ្យពួកគេនូវបទពិសោធន៍ដែលពួកគេមិនធ្លាប់មានពីមុនមក ហើយក៏ចង់ជម្រុញពួកគេឲ្យយកចិត្ដទុកដាក់នូវការលេងកីឡាទាន់ពួកគេនៅវ័យក្មេង»។

«សង្ឃឹមថា ពួកគេនឹងមានអារម្មណ៍ថា ដូចជាមានរូបខ្ញុំនៅជុំវិញចឹង ពេលដែលពួកគេមកលេងនៅសួនកម្សាន្ដនេះ»។

ក្នុងសួនកម្សាន្ដទាំងអស់ ៤ម៉ឺន ៦ពាន់ម៉ែត្រការ៉េ គឺស្ថិតនៅក្នុងដំបូលមានបំពាក់នូវគ្រឿងសម្ភារៈបរិក្ខារ ខណៈដែល ផ្ទៃដី ១ម៉ឺន ២ពាន់ម៉ែត្រការ៉េ គឺជាកនែ្លងប្រកួតកម្សាន្ត និង ២ម៉ឺន ៥ពាន់ការ៉េទៀត សម្រាប់ទីធ្លាសាធារណៈ៕

Messi ថតរូបជាមួយក្មេងៗក្នុងប្រទេសចិន

ប្រភព៖ Sky News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]