ភ្នំពេញ៖ បើទោះបីជាពេលនេះ ភរិយារបស់នាយ ហុងដា បានស្លាប់ បានប៉ុន្មានសប្តាហ៍មកហើយ តែក្នុងចិត្តលោក នៅតែមិនដាច់ចិត្ត និងស្រណោះនូវរឿងគ្រប់យ៉ាង ដែលបានសាងជាមួយគ្នា កាលនៅរស់។

ដោយក្តីនឹកភរិយាពេក តារាកំប្លែងរូបនេះ បានបង្ហាញពីសារ និងរូបថត២សន្លឹក កាលពីយប់មិញ គួរឲ្យអាណិត ដោយមានអត្ថន័យថា «ថ្ងៃនេះខ្ញុំមានអារម្មណ៍ឯកាណាស់»។

សាររបស់លោក ហុងដា ទោះបីជាខ្លីពិតមែន តែមានន័យខ្លាំងណាស់ ដែលបង្ហាញពីភាពឈឺចាប់ រកអ្វីប្រៀបផ្ទឹមពុំបាន ដោយកាលពីមុន ធ្លាប់តែមានភរិយានៅជិត តែពេលនេះ លែងមាននាង នៅក្បែរជារៀងរហូត។

ក្នុងនោះដែរ បណ្តាអ្នកគាំទ្រ បានអាណិតអាសូរ ហុងដាជាពន់ពេក ហើយពួកគេ ក៏បានផ្តល់កម្លាំងចិត្ត ដល់លោកផងដែរ កុំឲ្យកើតទុក្ខខ្លាំងពេក គួរតែព្យាយាម ប្រើជីវិត ក្នុងពេលបច្ចុប្បន្ន ច្រើនជាងស្ថិតក្នុងភាពអតីត ពោរពេញទៅដោយភាពឈឺចាប់ និងខ្លោចផ្សា៕

រូបថត របស់ហុងដា ដែលបង្ហោះ កាលពីយប់មិញ
រូបថត៖ កាលពីភរិយាលោក ហុងដា នៅរស់
តារាកំប្លែង ហុងដា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហុងដា