ភ្នំពេញ៖ បន្ទាប់ពីមានរឿងរ៉ាវ តារាឯកសំបកកង់រថយន្ត Bridgestone កញ្ញាហាក់ ឌីជូរលីន បានធ្លាក់ពីលើខុនដូជាន់ទី១២មកនោះ ពេលនេះនាងបានចេញពីមន្ទីរពេទ្យ មកសម្រាកនៅផ្ទះហើយ។

ស្ថិតនៅក្នុងស្ថានភាពជំងឺធូរស្បើយជាងមុនបន្តិច តែនៅមិនអាចកម្រើកបាន និងដាក់ដែកជានិច្ច នៅថ្ងៃនេះ កញ្ញាហាក់ ឌីជូរលីន ហៅស្រីពេជ្រ ក៏ត្រូវបានពិធីករលោក អ៊ឹម ជីវ៉ា មកសួរសុខទុក្ខនាង ដល់ផ្ទះផងដែរ។ 

ដោយលោក អ៊ឹម ជីវ៉ា ក៏បានប្រាប់ថា ផ្ទះរបស់ស្រីស្អាត ជូរលីន គឺមានទីតាំងស្ថិតនៅផ្លូវ ២០០៤ ភូមិទ្រុងមាន់ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រៅពីនេះ លោក អ៊ឹម ជីវ៉ា ក៏បានប្រាប់ទាំងស្រុងនៅលើហ្វេសប៊ុករបស់លោកដូច្នេះដែរថា៖

«កញ្ញាឯកប្រីជស្តុន របស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៩ ដែលលោតពីលើអាគារជាន់ទី១២ ពេលនេះចេញពីមន្ទីរពេទ្យមកសម្រាកនៅផ្ទះហើយ! ថ្ងៃនេះខ្ញុំបាទមកសួរសុខទុក្ខប្អូនស្រី ស្រីពេជ្រ ដែលជាតារាសម្តែង និងបង្ហាញម៉ូត នៅផ្ទះរបស់ប្អូនស្រី ដែលស្ថិតនៅផ្លូវ ២០០៤ ភូមិទ្រុងមាន់ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ឥឡូវនេះអាការៈរបស់ប្អូនស្រីបានធូរស្បើយមួយកម្រិតហើយ ដោយលោកគ្រូពេទ្យរបស់មន្ទីពេទ្យកាល់ម៉ែត្រអនុញ្ញាតិឱ្យក្រុមគ្រួសារនាំមកសម្រាកនៅផ្ទះ ប៉ុន្តែដៃ និងជើងមួយចំហៀងខាងឆ្វេងរបស់ប្អូនស្រីបាក់ ហើយដាក់ដែកទាល់តែសម្រាករយៈពេលបីខែទើបជាសះស្បើយ! សូមជូនពរប្អូនស្រីឱ្យឆាប់ជា។ ដោយក្តីគោរពៈ អ៊ឹម ជីវ៉ា»

សូមជូនពរកញ្ញាឯក សំបកកង់រថយន្ត Bridgestone ឱ្យឆាប់ជាផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

រូបភាព៖ កញ្ញា ហាក់ ឌីជូរលីន សម្រាកព្យាបាលជំងឺនៅផ្ទះ
រូបភាព៖ លោក អ៊ឹម ជីវ៉ា មកសួរសុខទុក្ខកញ្ញា ជូរលីន ដល់ផ្ទះ
រូបភាព៖ លោក អ៊ឹម ជីវ៉ា មកមើលកញ្ញា ជូរលីន ដែលកំពុងសម្រាលព្យាបាលជំងឺនៅផ្ទះ
រូបភាព៖ លោក អ៊ឹម ជីវ៉ា និង កញ្ញា ជូរលីន កាលបុណ្យសែនចូលឆ្នាំចិនកន្លងទៅ
រូបភាព៖ លោក អ៊ឹម ជីវ៉ា កញ្ញា ជូរលីន និងមិត្តភក្តិ កាលថតរួមគ្នាជាអនុស្សាវរីយ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]