ភ្នំពេញ៖ ពិតជាអាណិត ទៅដល់ តារាម៉ូដែលស្រីរូបស្រស់ កញ្ញា ហាក់ ឌីជូរលីន ដែលពេលនេះ នាងបានដឹងខ្លួន តែបែរជាមិនអាចដើរ និងធ្វើសកម្មភាព បានដូចជាធម្មតា។

កាលពីម្សិលមិញនេះ នៅក្នុងគណនីហ្វេសប៊ុករបស់ ស្រីស្អាតរូបនេះ បានបង្ហោះសារមួយ បានឲ្យដឹងថា «ថ្ងៃនេះបានខ្ញុំដឹងថា វាពិបាកខ្លាំងណាស់ ក្នុងជីវិតខ្ញុំ ដើរក៏មិនបាន អង្គុយក៏មិនបាន និយាយទៅគឺធ្វើអ្វី ក៏មិនបានដែរ តើពេលណា បានខ្ញុំអាចដូចផ្កាយពីមុនបានទៅយូរណាស់ ហើយខ្ញុំសូមអរគុណដល់បងស្រី បងប្រុសទាំងអស់គ្នា ដែលបានជួយឧបត្ថម្ភ ឲ្យនាងខ្ញុំ ហើយពេលនេះ ខ្ញុំមិនអាចដើរ ឬក៏ឈរបានទេ ព្រោះវាធ្វើទុក្ខខ្ញុំខ្លាំងណាស់ សូមជួយខ្ញុំផង ខ្ញុំមិនចង់នៅបែបហ្នឹងទេ វាពិបាកជាងស្លាប់ទៅទៀត»។

ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ ក៏ កញ្ញាហាក់ ឌីជូរលីន ព្យាយាម ងើបអង្គុយ បន្តិចម្តងៗ ដើម្បីឲ្យរាងកាយរបស់នាង មានចលនាខ្លះ។

ទន្ទឹមនឹងនោះដែរ កាលពីប៉ុន្មានម៉ោងមុន នាងក៏បានបង្ហោះវីដេអូមួយទៀត ដែលអះអាងថា ពេលនេះ នាងអាចអង្គុយបានតិចៗហើយ តែនៅតែមិនអាចដើរបាន រីឯដៃម្ខាងរបស់នាង ក៏បានបាក់ផងដែរ។

ក្នុងនោះដែរ អ្នកលេងបណ្តាញសង្គមជាច្រើននាក់ ក៏បានបង្ហាញក្តីអាណិត ដល់រូបនាង ព្រោះថា ពេលនេះ នាងបានត្រឹមគេងលើគ្រែតែប៉ុណ្ណោះ ដោយមិនអាចមានសកម្មភាពគ្រប់យ៉ាង ក្រោយពេលធ្លាក់ពីលើខុនដូ ហើយស្ថានភាពរបស់នាង ក៏មិនទាន់ដឹងថា ត្រូវត្រលប់មកជាធម្មតា នៅពេលណានោះដែរ៕

កញ្ញា ហាក់ ឌីជូរលីន គេងសម្រាកក្នុងមន្ទីរពេទ្យ
សាររបស់ ហាក់ ឌីជូរលីន បង្ហោះកាលពីម្សិលមិញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]