អេស្ប៉ាញ៖ អតីតគ្រូបង្វឹករបស់ក្រុម Athletic Bilbao លោក Ernesto Valverde ត្រូវបានក្រុមអ្នកមានបុណ្យ FC Barcelona ប្រកាសតែងតាំងជាគ្រូបង្វឹក ក្នុងកុងត្រារយៈពេល២ឆ្នាំ ក្រោយលោក Luis Enrique សម្រេចលាលែងចេញពីតំណែង។

លោក Valverde ដែលនឹងត្រូវបង្ហាញខ្លួនផ្លូវការនៅថៃ្ងព្រហស្បតិ៍ខាងមុខនេះ ក៏ធ្លាប់លេងឲ្យក្រុម Barcelona ផងដែរ ក្នុងចន្លោះពីឆ្នាំ ១៩៨៨ ដល់ឆ្នាំ ១៩៩០ ក្នុងនាមជាខែ្សប្រយុទ្ធ ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Johan Cruyff ។  

លោក Ernesto Valverde គ្រួូបង្វឹកថ្មីក្រុម Barcelona

ប្រធានក្លិបរបស់ក្រុម Barcelona លោក Josep Maria Bartomeu បានមានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មានស្ដីពីការប្រកាសនូវគ្រូបង្វឹកថ្មីថា៖ «លោក Valverde ពិតជាមានការត្រេកអរណាស់, លោកមានសមត្ថភាព បទពិសោធន៍ និងមានចំណេះដឹងទៅលើការងារនេះ»។

«លោក Valverde ស្រលាញ់ និងមានទេពកោសល្យខាងបាល់ទាត់ ហើយគេនឹងមានយុទ្ធសាស្រ្ដដ៏ត្រឹមត្រូវសម្រាប់ដឹកនាំក្លិប និងស្គាល់ច្បាស់អំពីក្លិបនេះ។ កម្រិតនៃការងាររបស់គេគឺល្អ ហើយរូបគេមានសុច្ឆន្ទៈក្នុងពិភពបាល់ទាត់ ជាពិសេសគឺចាប់អារម្មណ៍ទៅនឹងការធើ្វការងារជាមួយនឹងប្រព័ន្ធអេឡិចត្រូនិចចុងក្រោយ» ប្រធានក្លិប Barcelona បន្ថែម។ 

ក្លិប Barcelona ប្រកាសតាមរយៈបណ្ដាញសង្គម នូវគ្រូបង្វឹកថ្មី លោក Ernesto Valverde

លោក Ernesto Valverde នឹងចាប់ផ្ដើមដឹកនាំក្រុមក្នុងការប្រកួតផ្លូវការ គឺក្នុងជំនួប Spanish Super Cup ជើងទី១ ទល់នឹងក្រុមគូប្រជែង Real Madrid ក្នុងកីឡដ្ឋាន Nou Camp ក្នុងខែកក្កដា ខាងមុខ៕ 

លោក Ernesto Valverde
លោក Luis Enrique

ប្រភព៖ EuroSport

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]