ភ្នំពេញ៖ តារាសម្តែងរូបស្អាត និងគ្រប់គ្នាបានស្គាល់នាងថាគឺជា «រាជនីក្រមា» កញ្ញា មាន សូនីតា បានធ្វើឱ្យមានការភ្ញាក់ផ្អើលថ្មីទៀតហើយ បន្ទាប់ពីនាងបានបង្ហាញខ្លួនជាមួយនឹងសម្លៀកបំពាក់ ដែលមានការរចនាម៉ូតយ៉ាងថ្មីមួយឈុត។

ម៉ូតសម្លៀកបំពាក់ថ្មី ដែលទើបតែបានបញ្ចេញមកនេះ ត្រូវបានកញ្ញា មាន សូនីតា ស្លៀកចូលរួមនៅក្នុងកម្មវិធីមួយ ដែលបានប្រារព្ធ ធ្វើឡើងនៅក្នុងទីតាំងផ្សារទំនើប Aeon កាលពីល្ងាចថ្ងៃទី២៧ឧសភា កន្លងទៅនេះ។

រូបភាព៖ សម្លៀកបំពាក់ម៉ូតបុរាណ​ ​​លាយសម័យ

ក្នុងនោះដែរយើងឃើញថា មានការរចនាឡើងដោយមានម៉ូតបុរាណ លាយសម័យកែច្នៃចូលគ្នាគួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំង និងមានភាពទាក់ទាញមិនធ្លាប់មានពីមុន៕

ចង់ដឹងថាមួយឈុតនេះរបស់កញ្ញា មាន សូនីតា មានភាពស្រស់ស្អាត និងទាក់ទាញយ៉ាងណាខ្លះនោះ ទស្សនាកម្រងរូបភាពស្អាតៗដូចខាងក្រោមនេះ៖ 

រូបភាព៖ ម៉ូតសម្លៀកបំពាក់ឈុតថ្មីរបស់កញ្ញា មាន សូនីតា
រូបភាព៖ ម៉ូតផ្នែកខាងលើរបស់សម្លៀកបំពាក់ កញ្ញា មាន សូនីតា
រូបភាព៖ មួយជំហរខ្លួនរបស់កញ្ញា មាន សូនីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាន សូនីតា