ភ្នំពេញ៖ ចំណងមិត្តភាពរវាង តារាចម្រៀងរបស់ផលិតកម្ម រស្មីហង្សមាស កញ្ញា ទេព បូព្រឹក្ស ជាមួយនឹង តារាចម្រៀងស្រីវ័យក្មេង ពេជ្រ សូលីកា ដែលត្រូវបានគេដឹងថា អ្នកទាំងពីរ ពិតជាស្រលាញ់គ្នាខ្លាំងមែនទែន ដោយពួកគេ គឺជាមិត្តយល់ចិត្ត និងតែងតែលើកទឹកចិត្តគ្នាគ្រប់ពេលវេលា។

រូបបច្ចុប្បន្នរបស់ ទេព បូព្រឹក្ស និង ពេជ្រ សូលីកា

ប្រិយមិត្តប្រាកដជាមិនធ្លាប់បានដឹងនោះទេ ថាមុនពេលដែលពួកគេឈាន មកដល់ចំនុចជាមិត្តល្អជិតដិត យល់ចិត្តគ្នាគ្រប់បែបយ៉ាងនេះ ពួកគេធ្លាប់បានឆ្លងកាត់អ្វីមកខ្លះ។ យ៉ាងណាមិញ ខាងក្រោមនេះ គឺជាការរៀបរាប់ អំពីអតីតកាលមិត្តភាពរាប់ឆ្នាំ របស់កញ្ញា ទេព បូព្រឹក្ស ជាមួយនឹងមិត្តសម្លាញ់ ពេជ្រ សូលីកា

«ពួកយើងធ្លាប់ឈ្លោះគ្នាសើចសប្បាយដើរលេង យំអោបគ្នាដឹងសុខទុក្ខគ្នា យល់ច្រលំនឹងគ្នា មិននិយាយរកគ្នាដល់ទៅ៣ឆ្នាំក៏មាន ហាហាហាហា តែទោះជាយ៉ាងណាក៏នៅតែត្រូវគ្នាដដែល ព្រោះពួកម៉ាកស្រួលរកណាស់ គ្រាន់តែពួកម៉ាកល្អពិបាករកបន្តិចហើយ ពួកយើងមិនដែលចោលគ្នាឡើយ ទាយមើលរូបនេះប៉ុន្មានឆ្នាំហើយ»។

ជាការពិតណាស់ មិត្តភក្តិរាប់អានគ្នាគឺស្រួលរកណាស់ ប៉ុន្តែមិត្តភក្តិដែលយល់ចិត្តគ្នា រួមសុខរួមទុក្ខពេលដែលលំបាក មិនចោលគ្នា និងស្គាល់ពីយើងច្បាស់គឺពិតជាពិបាកណាស់ ដូចពាក្យគេថា «មិត្តភក្តិដើរលេងស្រួលរកទេ តែមិត្តភក្តិរាប់ឆ្នាំទើបពិបាករក»៕ 

ចុះប្រិយមិត្តយល់យ៉ាងណាដែរ?

រូបភាពចាស់ៗបង្ហាញពីមិត្តភាពរាប់ឆ្នាំ របស់តារាស្រីទាំងពីររូបនេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សូលីកា