បរទេស៖  អ្នកគាំទ្រជាច្រើនបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង និងទទូចឲ្យតារាចម្រៀងវ័យក្មេង Justin Bieber ដែលជាអាយឌលរបស់ពួកគេ លុបចោលគម្រោងប្រគំតន្រ្តីនៅចក្រភពអង់គ្លេសនាពេលខាងមុខ។ នេះបើយោងតាមប្រភពវេបសាយ សារព័ត៌មាន TheCoverage បានចុះផ្សាយ។

ប្រភពបានឲ្យដឹងថា តារាចម្រៀងសញ្ជាតិកាណាដា វ័យ២៣ឆ្នាំ Justin Bieber  នឹងចូលរួមការប្រគំតន្រ្តីមួយនៅ Hyde Park ក្នុងទីក្រុងឡុងដ៍ ទឹកដីចក្រភពអង់គ្លេស នាកំឡុងខែកក្កដាខាងមុខនេះ។

ប៉ុន្តែទោះបីជាយ៉ាងណា ដំណឹងមួយនេះបានធ្វើឲ្យអ្នកគាំទ្រមានការព្រួយបារម្មណ៍ អំពីសុវត្ថិភាពរបស់ Justin  និងអ្នកគាំទ្រជាច្រើនផ្សេងទៀត  ដោយសារខ្លាចមានការបំផ្ទុះគ្រាប់បែក ដូចករណីក្នុងការប្រគំតន្ត្រីរបស់តារាចម្រៀងស្រី Ariana Grande ក្នុងទីក្រុង Manchester  ដែលបានបណ្តាលឲ្យមនុស្សស្លាប់ និងរងបួសរាប់សិបនាក់ កាលពីពេលកន្លងទៅនេះ។

អ្នកគាំទ្រជាច្រើនបានបង្ហាញការព្រួយបារម្ភដូចៗគ្នា នៅលើបណ្តាញសង្គមអីុនស្តាក្រាមរបស់ Justin Bieber ដែលគ្រប់គ្រងដោយលោក Scooter Braun ថា៖

«សូមមេត្តា លោក Scooter លុបចោលការប្រគំតន្រ្តីរបស់ Justin ចោលទៅ! ពួកយើងពិតជាចង់ឃើញគាត់មានសុវត្ថិភាព....សូមអង្វរ!» ។

យ៉ាងណាមិញ ក៏មានអ្នកគាំទ្រផ្សេងទៀត បានបញ្ចេញមតិចង់ឲ្យ Justin មានវត្តមានក្នុងការប្រគំតន្រ្តីដែរថា៖

«អ្នករាល់គ្នាត្រូវដឹងថា ពិភពលោកទាំងមូលគឺសុទ្ធតែមានកន្លែងគ្រោះថ្នាក់ មិនមែនមានតែប្រទេសអង់គ្លេសមួយនេះទេ។ ព្រោះថា ពួកមនុស្សអាក្រក់ គឺនៅតែអាចដើរបំផ្លាញគេ បានគ្រប់ទីកន្លែងទាំងអស់ហ្នឹង»

បើទោះបីជាយ៉ាងណានេះក្តី គេមិនទាន់ដឹងច្បាស់ថា តើព្រឹត្តិការណ៍ប្រគំតន្រ្តីរបស់ Justin Bieber នាពេលខាងមុខនេះ នៅតែបន្តដំណើរការ ឬយ៉ាងណានៅឡើយទេ ៕

Justi Bieber ត្រូវអ្នកគាំទ្រ អង្វរឲ្យលុបចោលការប្រគំតន្រ្តី នៅអង់គ្លេសនាពេលខាងមុខ ព្រោះបារម្ភខ្លាចមានការបំផ្ទុះគ្រាប់បែក ដូចករណីតារាប៉ុបស្រី Ariana Grande
តារាចម្រៀងសញ្ជាតិកាណាដា វ័យ២៣ឆ្នាំ Justin Bieber នឹងចូលរួមការប្រគំតន្រ្តីមួយនៅ Hyde Park ក្នុងទីក្រុងឡុងដ៍ ទឹកដីចក្រភពអង់គ្លេស នាកំឡុងខែកក្កដាខាងមុខនេះ
អ្នកគាំទ្រលើកឡើងថា សូមមេត្តា លោក Scooter លុបចោលការប្រគំតន្រ្តីរបស់ Justin ចោលទៅ! ពួកយើងពិតជាចង់ឃើញគាត់មានសុវត្ថិភាព....សូមអង្វរ!
រូបភាព៖ Justin Bieber

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]