ជំងឺមហារីកជា ជំងឺដ៏កាចសាហាវ ដែលមនុស្សគ្រប់ៗគ្នា មិនប្រាថ្នាជួបនោះទេ ពីព្រោះប្រសិនបើធ្លាក់ដល់ដំណាក់កាលធ្ងន់ធ្ងរហើយ លទ្ធផលគឺមានតែរង់ចាំ សេចក្តីស្លាប់ប៉ុណ្ណោះ។

ដោយហេតុនេះហើយ ទើបថ្ងៃនេះ យើងនឹងលើកឡើងនូវអាហារ ៧ ប្រភេទ ដែលអ្នកគួរតែបញ្ចូលវាទៅក្នុងរបបអាហារប្រចាំថ្ងៃ ដើម្បីការពារមេរោគមហារីកមិនឲ្យលូតលាស់បាន តាមបែបធម្មជាតិ ដោយសារតែវាមានលក្ខណៈសម្បត្តិប្រឆាំងនឹងដំណើរការ Angiogenesis (Angiogenesis គឺជាដំណើរការលូតលាស់ នៃមេរោគ និងដុំសាច់មហារីក)។

ចង់ដឹងថា មានអ្វីខ្លះនោះ សូមប្រិយមិត្តតាមដានទាំងអស់គ្នា ដូចខាងក្រោមនេះ ៖ 

១. ស្រាក្រហម

រូបភាព ស្រាក្រហម

ស្រាក្រហម មានផ្ទុកសារធាតុ Resveratrol ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ម ប្រឆាំងនឹងជំងឺមហារីក មានអនុភាពយ៉ាងខ្លាំងក្លា ក្នុងប្រព័ន្ធសរសៃឈាមបេះដូង។ វាថែមទាំងអាច កំចាត់ជាតិកូឡេស្តេរ៉ូល និងការពារកំណកឈាមបានទៀតផង។ ប៉ុន្តែក្នុងមួយថ្ងៃ អ្នកអាចទទួលទានត្រឹមតែកន្លះកែវ គឺគ្រប់គ្រាន់ហើយ

២. រមៀត 

រូបភាព រមៀត

រមៀត ជាគ្រឿងទេសមួយប្រភេទ ដែលមិនត្រឹមតែអាច ប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកបាននោះទេ វាថែមទាំងជួយដល់សុខភាពជាច្រើនថែមទៀត ដូចជា ជួយបញ្ចុះកម្រិតជាតិស្ករ ជួយសម្រកទម្ងន់ ជួយឲ្យមុខរបួសឆាប់ជា និងការពារការបាត់បង់ការចងចាំ ថែមទៀត។

៣. ពពួកផ្លែប៊ឺរី 

រូបភាព ពពួកផ្លែប៊ឺរី

ពពួកផ្លែប៊ឺរី ដែលមានដូចជា Blackberries,  Blueberries,  Strawberries និង Raspberries សុទ្ធតែមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីនខ្ពស់ (ដូចជា Resveratrol វីតាមីន C វីតាមីន A និងអាស៊ីត Ellagic) ដែលអាចជួយប្រយុទ្ធប្រឆាំងនឹងមេរោគមហារីកបាន។

៤. ប៉េងប៉ោះ 

រូបភាព ប៉េងប៉ោះ

ប៉េងប៉ោះ ជាប្រភពសារធាតុ Lycopene ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មមួយប្រភេទ ដែលមានសក្តានុពល ប្រឆាំងនឹងជំងឺមហារីកខ្ពស់។ ប្រសិនបើទទួលទានជា ទឹកប៉េងប៉ោះកិន ឬជាទឹកជ្រលក់ប៉េងប៉ោះក៏ជាការល្អដែរ។

៥. ក្រូចឆ្មារ 

រូបភាព ក្រូចឆ្មារ

ក្រូចឆ្មារ ត្រូវបានគេយកទៅប្រើក្នុងអាហារជាច្រើនប្រភេទជាយូរមកហើយ។ ជាងនេះទៅទៀត ការសិក្សាជាច្រើននៅពេលថ្មីៗនេះ បានបង្ហាញថា សារធាតុប្រឆាំងអុកស៊ីតកម្មដែលមានក្នុងក្រូចឆ្មារ អាចការពារការរីកលូតលាស់នៃមេរោគមហារីកបាន ថែមទៀតផង។

៦. សូកូឡា 

រូបភាព សូកូឡា

នេះជាដំណឹងល្អសម្រាប់អ្នក ចូលចិត្តញ៉ាំសូកូឡា ពីព្រោះវាមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មការពារពីមហារីក បានក្នុងកម្រិតខ្ពស់ ព្រមទាំងជួយសម្រួលលំហូរឈាម កាត់បន្ថយកូឡេស្តេរ៉ូល និងការពារជំងឺបេះដូងថែមទៀត។

៧. តែបៃតង 

រូបភាព តែបៃតង

តែបៃតង មានផ្ទុកសារធាតុប្រឆាំងនឹងជំងឺមហារីកផ្ទាល់តែម្តង មានឈ្មោះថា Polyphenols ដែលវាមានសក្តានុពលការពារ ការកើនឡើងនូវសរសៃឈាមលើសក្នុងរាងកាយ និងបញ្ឈប់កោសិកាមហារីក មិនឲ្យលូតលាស់បាន៕

ប្រភព៖ Planet Insider

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]