ហ្វីលីពីន៖ កំពូលតារាសម្តែងស្រីដ៏ល្បីល្បាញ របស់ប្រទេសហ្វីលីពីននាង Marian Rivera ឬដែលប្រិយមិត្តទាំងអស់គ្នា តែងតែបានស្គាល់នាងថាជា ម៉ារីម៉ា បច្ចុប្បន្នកំពុងតែរស់នៅយ៉ាងមានសុភមង្គល ជាមួយនឹងគ្រួសារ ក្រោយបានរៀបការជាមួយស្វាមីជាតារាសម្តែងរូបសង្ហាលោក Ding Dong និងមានកូនស្រីគួរឱ្យស្រលាញ់ម្នាក់ ឈ្មោះថា Marian Letizia។ 

ទោះបីជាតារាស្រីរូបនេះ មានកូនស្រីម្នាក់ អាយុជាង១ឆ្នាំទៅហើយ ប៉ុន្តែយើងនៅតែឃើញសម្រស់របស់នាង គឺស្រស់ស្អាតដដែល ហាក់ដូចជាមិនចាស់ទៅតាមអាយុកាលសោះ។

ក្រឡេកមករូបភាពប៉ុន្មានសន្លឹក ដែលនាងម៉ារីម៉ាទើបតែបង្ហោះចូលនៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកវិញឃើញថា នាងបានបញ្ចេញនូវរូបរាងដ៏ស៊ិចស៊ីជាមួយនឹងឈុតប៊ីគីនី ធ្វើឱ្យគ្រប់គ្នាតាមមើលភ្លឹក និងសរសើរថាម៉ារីម៉ា គឺជាអ្នកម្តាយមួយរូបដ៏ស្រស់ស្អាត និងមានរាងស៊ិចស៊ីដដែល ក្នុងវ័យ៣២ឆ្នាំនេះ៕

ចង់ដឹងថាម៉ារីម៉ា ស្រស់ស្អាតខ្លាំងប៉ុណ្ណា តោះមើល ការបង្អួតរាងស៊ិចស៊ីរបស់នាងដូចខាងក្រោមនេះទាំងអស់គ្នា៖   

រូបភាព៖ ម៉ារីម៉ា
រូបភាព៖ ម៉ារីម៉ា និងកូនស្រី
រូបភាព៖ គ្រួសារកក់ក្តៅរបស់ម៉ារីម៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]