ហ្វីលីពីន៖ នាពេលបច្ចុប្បន្ន បើទោះបីជា តារាសម្តែងស្រី Marian Rivera ហៅ ម៉ារីម៉ា មានគ្រួសារ ព្រមទាំងមានកូនស្រីម្នាក់ក៏ដោយ ក៏កេរ្តិ៍ឈ្មោះរបស់នាង នៅតែល្បីល្បាញ ដែលជារឿយៗ តែងតែឃើញនាង ចេញថត តាមទស្សនាវដ្តី ឬតាមស្ពតនានា។

មិនតែប៉ុណ្ណោះ តារាស្រីរូបនេះ ក៏បាននាំកូនស្រីរបស់នាង ចូលក្នុងវិស័យសិល្បៈផងដែរ ដែលរូបគេ មានអាយុមិនដល់ប៉ុន្មានផង តែដោយសារតែ មុខមាត់ដ៏សែនCute ទើបធ្វើឲ្យ ក្រុមហ៊ុនផលិតផលកូនក្មេងនានា ចង់បានកូនស្រីនាង មកថតផ្សព្វផ្សាយឲ្យ។

សព្វថ្ងៃនេះ កូនស្រីរបស់នាងម៉ារីម៉ា ឈ្មោះ Marian Letizia ចេះដើរហើយ ដែលកាន់តែធ្វើឲ្យអ្នកគាំទ្រ រឹតតែក្នាញ់ ជាមួយនឹងរូបគេ។ ក្នុងនោះដែរ គេចាប់អារម្មណ៍ថា កូនស្រីនាង កាន់តែធំ កាន់តែគួរឲ្យស្រលាញ់ ហើយដូចម្តាយ ជាមួយនឹង កែវភ្នែកធំៗ និងច្រមុះស្រួច។

គួររំលឹកផងដែរ នាងម៉ារីម៉ា បានរៀបការ កាលពីចុងឆ្នាំ២០១៤ ដែលពេលនោះ នាងបានរៀបចំពិធីយ៉ាងអធិកអធមយ៉ាងខ្លាំង ផ្អើលគេផ្អើលឯង ហើយរហូតមកដល់ខែមេសា ឆ្នាំ២០១៥ នាង ក៏ប្រកាសថា មានផ្ទៃពោះ និងសម្រាលកូន កាលពីឆ្នាំចុងឆ្នាំ២០១៥ ផងដែរ៕

ចង់ដឹងថា កូនស្រីម៉ារីម៉ា ពេលចេះដើរ រឹតតែគួរឲ្យស្រលាញ់ ជាងនៅតូច ប៉ុណ្ណា តោះមើលរូបថតខាងក្រោមទាំងអស់គ្នា៖

កូនស្រី ដ៏គួរឲ្យស្រលាញ់ របស់ម៉ារីម៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]