ហ្វីលីពីន៖ ពេលវេលា ដ៏អស្ចារ្យ សម្រាប់គូស្វាមី ដ៏ល្បីមួយ បានឈានមកដល់ហើយ គឺនាងMarian ដែលគ្រប់គ្នាតែងហៅថា ម៉ារីម៉ានោះ  និង លោក DingDong បានសម្រចចិត្ត រៀបការជាមួយគ្នា។

ចំពោះនាង ម៉ារីម៉ា បានគ្រោងនូវ រ៉ូបរៀបការ ពណ៌ស មានត្បូងដាំឌិន ភ្លឺចែងចាំង ដើរចូលទៅកាន់ ព្រះវិហារ Immaculate Concepcion ខេត្ត Quezon ប្រទេសហ្វីលីពីន  ដែលពិធីរៀបការ របស់ពួកគេ បានចាប់ផ្តើម កាលពីវេលា ម៉ោង ៣ថ្ងៃត្រង់ ម្សិលមិញនេះ។

បន្ថែមពីនេះ ទៅទៀត ម៉ារីម៉ា ក៏បានបង្ហោះ រូបថត ថ្ងៃរៀបការ របស់នាង ចូលក្នុងបណ្តាញសង្គម ហ្វេសបុក ហើយក៏មាន អ្នកគាំទ្រ ជាច្រើននាក់ បានចុច Like ព្រមទាំង ជូនពរនាង និង ស្វាមី ឲ្យមានសុភមង្គល នឹងគ្នាជារៀងរហូត ផងដែរ។ គួរបញ្ជាក់ផងដែរថា លោក DingDong និងនាងម៉ារីម៉ា បានទាក់ទងគ្នា និង ស្រឡាញ់គ្នា យូរណាស់មកហើយ គឺទើបតែ ថ្ងៃនេះទេ ដែលពួកគេ បានសម្រេចចិត្ត រៀបការ សាងជីវិត គ្រួសារជាមួយគ្នា៕

ព័ត៌មានលើកមុន៖ តារាប្រុស ដ៏ល្បីបំផុត របស់ហ្វីលីពីន លោក Dingdong Dantes បានស្នើសុំ តារាស្រី Marian Rivera រៀបការ កាលពីម្សិលមិញ (វីដេអូ)

តោះចាំអីទៀត ក្រឡេកមើកទិដ្ឋភាព ក្នុងថ្ងៃរៀបការ របស់គូស្នេហ៍មួយនេះទាំងអស់គ្នា៖   






រូបភាពពេល លោក DingDong និង នាងម៉ារីម៉ា រៀបការជាមួយគ្នា

ប្រភព ហ្វេសបុក

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]