តាមដែលអ្នកមើលតាមរូបភាព និងខ្សែភាពយន្ត អ្នកប្រាកដជាសង្កេតឃើញថា នារីជនជាតិឥណ្ឌាសឹងតែគ្រប់ៗគ្នា មានសក់វែង ភ្លឺរលោងល្អណាស់ សូម្បីតែមនុស្សចាស់ក៏ដោយ។

ដោយហេតុនេះហើយ ថ្ងៃនេះយើងនឹងបើកកកាយអាថ៌កំបាំងសក់ស្អាតគ្មានពីរ របស់នារីឥណ្ឌាទាំងអស់គ្នា។ ចង់ដឹងថាមានអ្វីជាអាថ៌កំបាំងខ្លះនោះ សូមតាមដានអត្ថបទ ដូចខាងក្រោមនេះ ៖ 

រូបភាព៖ ទឹកដោះគោ

១. ទឹកដោះគោ

នេះជាគ្រឿងផ្សំដែលងាយរក និងងាយអនុវត្តជាងគេ សម្រាប់អ្នកដែលចង់បានសក់ស្អាតដូចជានារីឥណ្ឌា។ អ្វីដែលអ្នកត្រូវធ្វើ គឺយកទឹកដោះគោមួយកែវមកចាក់ តាំងពីស្បែកក្បាល ដល់ចុងសរសៃសក់ រួចធ្វើការម៉ាស្សា ២ ទៅ ៣ នាទី។ បន្ទាប់មក អ្នកអាចកក់សក់ពីលើបន្ថែម រួចលាងចេញជាការស្រេច។ មិនត្រឹមតែអាចជួយឲ្យសក់មានសំណើមល្អប៉ុណ្ណោះទេ វាថែមទាំងជួយឲ្យសក់ដុះបានលឿនទៀតផង។ 

រូបភាព៖​ ទឹកដោះគោជូរ ទឹកឃ្មុំ និងស៊ុត

២. ទឹកដោះគោជូរ និងទឹកឃ្មុំ

ទឹកដោះគោជូរ ដែលគ្មានរសជាតិផ្លែឈើ និងទឹកឃ្មុំ អាចយកមកប្រើប្រាស់ ក្នុងមួយខែ តែ ២ ដង ក៏អាចជួយឲ្យសក់របស់អ្នកដុះវែង រឹងមាំ និងភ្លឺរលោង បានយ៉ាងងាយបំផុត ជាពិសេស អ្នកដែលមានបញ្ហាជ្រុះសក់តែម្តង។ អ្វីដែលអ្នកត្រូវធ្វើគឺលាយទឹកដោះគោជូរ ជាមួយទឹកឃ្មុំ (អាចដាក់ស៊ុតស បន្ថែមក៏បាន) រួចយកមកម៉ាស្សាពាសពេញក្បាល រួចកក់សក់តាមធម្មតាជាការស្រេច។ 

៣. ប្រេង Jojoba

ប្រេង Jojoba ដែលមានលក់តាមផ្សារទំនើប ក៏ជាអាថ៌កំបាំងរបស់នារីជនជាតិឥណ្ឌាដែរ។ អ្នកគ្រាន់តែយកប្រេង Jojoba ទៅកម្តៅ ២ ទៅ ៣ វិនាទី (តែកុំឲ្យក្តៅពេកឲ្យសោះ)។ អ្នកត្រូវកក់សក់នឹងសាប៊ូ តាមធម្មតា ទុកឲ្យនៅសើមតិចៗ រួចយកប្រេងដែលកម្តៅនោះ មកចាក់លើកន្សែងជូតសក់ សឹមយកទៅញីពីគល់ ដល់ចុងសក់។ បន្ទាប់មក យកក្រណាត់ណាមួយទៀត ទៅអ៊ុតឲ្យក្តៅៗ ហើយយកមករុំសក់របស់អ្នក ២០ នាទី សឹមលាងសម្អាតចេញជាការស្រេច។ អ្នកអាចអនុវត្តជារៀងរាល់សប្តាហ៍ ឬមួយខែពីដងក៏បាន៕ 

រូបភាពតំណាង សក់ស្អាតរបស់នារីជនជាតិឥណ្ឌា

ប្រភព៖ THE INDIAN SPOT

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]