ចិន៖  បុរសវ័យចំណាស់ជនជាតិចិនម្នាក់ បានធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើល និងកោតសរសើរយ៉ាងខ្លាំង ទៅលើស្នាដៃដ៏អស្ចារ្យរបស់គាត់ អាចបង្កើតសេះយន្តបាន ដោយចំណាយពេលអស់រាប់ឆ្នាំ ដើម្បីសម្រេចនូវក្តីស្រមៃរបស់ខ្លួន។ នេះបើយោងតាមប្រភព ពីសារព័ត៌មាន សៀងហៃអ៊ីស បានចុះផ្សាយ។

លោក Dong Xiangchen គឺជាកសិករម្នាក់ រស់នៅក្នុងស្រុក Huang ខេត្ត Henan ប្រទេសចិន បានកែច្នៃបង្កើតសេះយន្តផ្ទាល់ខ្លួនមួយគ្រឿង  ដែលមានសមត្ថភាពអាចដើរទៅមុខបាន ដោយគាត់បានចំណាយពេល  ដល់ទៅ១២ឆ្នាំឯណោះ ទំរាំអាចធ្វើវាបានជោគជ័យ ដែលជាក្តីស្រមៃរបស់គាត់តែមួយគត់ ចង់បង្ហាញឲ្យគ្រប់គ្នាបានឃើញពីស្នាដៃដែលគាត់មាន  និងសម្រាប់ប្រើប្រាស់វា ដើម្បីជិះកម្សាន្តក្នុងទីក្រុង ឬដឹកទំនិញ។

បើតាមប្រភពបានឲ្យដឹងថា សេះយន្តមួយគ្រឿងនេះ មានកម្ពស់១.២ម៉ែត្រ បណ្តោយខ្លួន១.៧ម៉ែត្រ និងមានទម្ងន់ ១០០គីឡូក្រាម។  រាល់ការកែច្នៃបង្កើតវាឡើងមកនេះ គឺបានមកពីសំណល់ដែកអេតចាយដែលគេបោះចោល។  លោក Dong  បានយកវាមកសន្សំទុកជាយូរឆ្នាំមកហើយ ទម្រាំអាចកែច្នៃផ្គុំបានលេចចេញជារូបរាងសេះយន្ត ដ៏គួរឲ្យទាក់ទាញនេះឡើង។

តាមរយៈស្នាដៃដ៏អស្ចារ្យ របស់បុរសកសិករខាងលើនេះ   ធ្វើឲ្យអ្នករស់នៅក្នុងតំបន់ រួមទាំងមហាជនជាច្រើន មានការចាប់អារម្មណ៍ និងកោតសរសើរគាត់យ៉ាងខ្លាំង នៅពេលលោក Dong បង្អួតស្នាដៃសាកល្បងជិះសេះយន្តលើដងផ្លូវជាលើកដំបូង  ហើយដែលនេះជាផ្នែកមួយ ជួយជំរុញលើកទឹកចិត្ត ដល់ការខិតខំប្រឹងប្រែងរបស់គាត់ផងដែរ ៕  

ប្រភព៖ Shanghaiist

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]