ឥណ្ឌា៖  បុរសក្លាហានជនជាតិឥណ្ឌាម្នាក់ ហ៊ានប្រលែងលេងជាមួយសត្វឃ្មុំ ជាង៦ម៉ឺនក្បាល ឲ្យទុំពេញផ្ទៃមុខទាំងផ្សងគ្រោះថ្នាក់  ធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះសមត្ថភាពរបស់គាត់។

លោក Nature M.S អាយុ២១ឆ្នាំ គឺជានិស្សិផ្នែកកសិកម្មម្នាក់ រស់នៅក្នុងទីក្រុង Thrissur  ភាគខាងត្បូងខេត្ត Kerala ប្រទេសឥណ្ឌា  រស់នៅ និងហ្វឹកហាត់ការសម្តែង ជាមួយសត្វឃ្មុំ តាំងពីលោកមានអាយុ៥ឆ្នាំមកម្ល៉េះ។ ឪពុករបស់លោក ឈ្មោះ Sajayakumar គឺជាអ្នកចិញ្ចឹមឃ្មុំ  និងចម្រាញ់យកទឹកឃ្មុំក្នុងតំបន់ដ៏ល្បីឈ្មោះមួយរូប។

ការសម្តែងរបស់លោក Nature គឺរោយលំអងផ្កាដាក់លើផ្ទៃមុខ  មុនពេលបើកប្រអប់សត្វឃ្មុំ ដើម្បីឲ្យពួកវាហោះមកទុំនៅលើមុខរបស់លោក។  លោកនិយាយថា  មិនមានអារម្មណ៍ឈឺចាប់អ្វីឡើយ ដោយសារឃ្មុំទាំងអស់នោះ ខាំ ឬទិច តិចៗប៉ុណ្ណោះដូចប្រលែងលេងនៅលើផ្ទៃមុខ និងក្បាលរបស់លោកយ៉ាងអីុចឹង។  លោកក៏អាចអានសៀវភៅ  ដើរ  និងរាំលេងបានធម្មតា  បើទោះឃ្មុំទាំងអស់នោះ ទុំលើមុខនិងក្បាលច្រើនយ៉ាងណា  ក៏មិនមានបញ្ហាអ្វីដែរ។

លោក Nature ថាកន្លងមកលោកធ្លាប់ ត្រូវឃ្មុំទិចរាប់មិនអស់ដែរ តែទោះបីជាយ៉ាងណា លោកនៅតែមានអារម្មណ៍ថាដូចធម្មតា គ្មានការឈឺចាប់អ្វីទាំងអស់។

ជាចុងក្រោយលោក Nature សង្ឃឹមយ៉ាងមុតមាំថា នឹងចាប់យកថ្នាក់បណ្ឌិតផ្នែកកសិកម្ម ដោយផ្តោតលើការសិក្សាពីការចិញ្ចឹមឃ្មុំ ឲ្យកាន់តែពិសេសជាងនេះថែមទៀត៕

សកម្មភាពលោក Nature រៀបចំសម្តែង
សកម្មភាពលោក Nature រៀបចំសម្តែង
រូបភាព៖ ឃ្មុំកំពុងតែទុំលើផ្ទៃមុខរបស់គាត់
រូបភាព៖ ឃ្្មុំទុំពេញផ្ទៃមុខ និងក្បាលរបស់លោក Nature
រូបភាព៖ ឃ្្មុំទុំពេញផ្ទៃមុខ និងក្បាលរបស់លោក Nature

ប្រភព៖ ដេលីម៉ែល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]