ចិន៖  សារព័ត៌មានដេលីម៉ែល បានចុះផ្សាយថា បុរសជាគ្រូបង្រៀនម្នាក់ នៅភាគនិរតី ប្រទេសចិន ត្រូវបានឪពុកម្ដាយសិស្សស្រីម្នាក់  លេងមួយក្បាច់យ៉ាងចាស់ដៃ និងអាម៉ាស់មុខ ដែលគ្រូនេះហ៊ានយាយីផ្លូវភេទសិស្សស្រីខ្លួនឯង។

ប្រភពព័ត៌មានបានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧កន្លងទៅ។   គ្រូប្រុសម្នាក់ត្រូវគេចាប់ស្លាកមួយ ដែលមានសរសេរបទល្មើសដែលគាត់បានប្រព្រឹត្តិ យកមកពាក់លើ.ក រួចបណ្តើរនៅទីសាធារណៈ ឲ្យគេគ្រប់គ្នាបានដឹង។

ជនសង្ស័យដែលជាគ្រូបង្រៀនល្មោភកាមរូបនេះ មិនបាននិយាយស្ដីអ្វីមួយម៉ាត់ទេ ហើយត្រូវគេនាំខ្លួនទៅកាន់ប៉ុស្តិ៍ប៉ូលិសក្នុងថ្ងៃដដែលនោះ។  គេជឿជាក់ថា ជនសង្ស័យជាគ្រូបង្រៀនភាសាអង់គ្លេស នៅសាលា Anlong No 2 Middle School នៅក្នុងខេត្ត Guizhou ។

ប្រភពបន្តថា យោងតាមអ្នកដែលមើលឃើញហេតុការណ៍ បានចោទគ្រូបង្រៀននោះថា គាត់បានរត់ចូលទៅក្នុងផ្ទះសិស្សស្រីម្នាក់ រួចធ្វើសកម្មភាពលូកលាន់ផ្លូវភេទនាង។ ចំណែកសិស្សស្រីរងគ្រោះវិញ ត្រូវបានគេដឹងថា នាងមានអាយុទើបតែ ១៤ឆ្នាំប៉ុណ្ណោះ ហើយជាសិស្សរៀនថ្នាក់ទី៨ នៅសាលា Anlong No 2 Middle School ។

គួរបញ្ជាក់ថា ស្លាកដែលពាក់លើ.ក  គ្រូជាប់សង្ស័យនោះ សរសេរថា “លោកគ្រូនៅក្នុងសាលា Anlong No 2 Middle School បានរត់ចូលក្នុងផ្ទះរបស់សិស្សស្រីខ្លួនឯង ហើយលូកលាន់នាង”៕

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]