ភ្នំពេញ៖ ពិតជាសំណាងរបស់ តារាកំប្លែងនាយ ចឺម មែន កាលពីម្សិលមិញនេះ ត្រូវម្ចាស់ផលិតកម្ម BKS ឲ្យកាដូជារថយន្ត ស៊េរីទំនើបមួយគ្រឿង។

ក្នុងនោះ នាយក្រូច បានបង្ហោះរូប នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក និងសរសេរថា «ជឿទេថាម្ចាស់ផលិតកម្ម BKS ធ្វើជាកាដូថ្មី ជូននាយ ចឺម បើមិនជឿឲ្យលុយមក ហិហិហិ សប្បាយជួសក្មួយ សំណាងមែនក្មួយពូ»។

មិនបានប៉ុន្មានផង នាយ ចឺម ក៏បានបង្ហាញក្តីសប្បាយរីករាយ លើកាដូដ៏មានតម្លៃផងដែរ ដោយរូបលោក បានសរសេរសារថា «អរគុណណាស់លោកប៉ា ដែលធ្វើឲ្យកូនរំភើបដោយមិនដឹងខ្លួន ជូនពរឲ្យលោកប៉ា សុខភាពល្អ រកស៊ីមានបាន»។

គួរបញ្ជាក់ផងដែរថា ម្ចាស់ផលិតកម្ម BKS ស្រលាញ់រាប់អាន នាយ ចឺម ប្រៀបដូចជាគ្រួសារតែមួយ ហើយជាពិសេស រូបលោក ក៏តែងហៅម្ចាស់ផលិតកម្ម ថាប៉ាពេញៗមាត់ថែមទៀតផង៕ 

តារាកំប្លែង នាយ ចឺម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយចឺម