ភ្នំពេញ៖ ប្រិយមិត្តទស្សនិកជនដែលធ្លាប់តាមដានទស្សនាការផ្សាយកម្មវិធី «ហុងស៊ុយបែបវិទ្យាសាស្ត្រ» របស់ស្ថានីយទូរទស្សន៍PNN ប្រាកដជាបានស្គាល់អ្នកគ្រូណាលី ដែលជាសាស្ត្រាចារ្យផ្នែកហុងស៊ុយបែបវិទ្យាសាស្ត្រដ៏ល្បីទាំងក្នុង និងក្រៅប្រទេស។

សព្វថ្ងៃនេះអ្នកគ្រូណាលីមានមុខងារជាអគ្គនាយិកានៃស្ថាប័នម៉ាស្ទ័រណាលីហុងស៊ុយ ហើយអ្នកគ្រូត្រូវបានទទួលស្គាល់ថាជាគ្រូហុងស៊ុយបែបវិទ្យាសាស្ត្រ ដែលមានបទពិសោធន៍ និងពូកែខាងផ្នែកកែច្នៃ និងរៀបចំផ្ទះ ឲ្យមានហុងស៊ុយ និងរកស៊ីមានបាន។

អ្នកគ្រូមិនត្រឹមតែមានភាពល្បីល្បាញនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែអ្នកគ្រូក៏ត្រូវបានទទួលស្គាល់ថាជាអ្នកគ្រូដ៏ពូកែម្នាក់នៅប្រទេសថៃខាងផ្នែកហុងស៊ុយនេះដែរ។

ក្នុងកិច្ចសម្ភាសន៍នៅក្នុងកម្មវិធី «ហុងស៊ុយបែបវិទ្យាសាស្ត្រ» អ្នកគ្រូណាលី បាននិយាយថា អ្នកគ្រូបានឆ្លងកាត់នូវការហាត់រៀនផ្នែកហ៊ុងស៊ុយនេះរយៈពេលបួនឆ្នាំនៅប្រទេសថៃ ហើយក៏ត្រូវឆ្លងកាត់ការធ្វើតេស្តយ៉ាងលំបាកទម្រាំបានក្លាយជាគ្រូផ្នែកហុងស៊ុយ និងល្បីល្បាញរហូតមកដល់សព្វថ្ងៃនេះ។

អ្នកគ្រូណាលី បានបន្តផងដែរថា នៅពេលធ្វើតេស្តម្តងៗ គឺមានការផ្សាយផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍ចំនួនបីនៅប្រទេសថៃ ដោយតម្រូវឲ្យអ្នកគ្រូទស្សន៍ទាយភ្លាមៗ បើសិនជាទាល់ គឺត្រូវធ្លាក់តែម្តង។

អ្នកគ្រូ បានឲ្យដឹងទៀតថា ការរៀនផ្នែកហុងស៊ុយគឺមិនខុសគ្នាពីការរៀនផ្នែកពេទ្យឡើយ រហូតដល់មានអ្នកខ្លះសុខចិត្តបោះបង់ចោលពាក់កណ្តាលទីក៏មាន។

ជាការពិតណាស់ ពាក្យថាហុងស៊ុយ ប្រិយមិត្តមួយចំនួនប្រាកដជាគិតថាជាអបិយជំនឿ ប៉ុន្តែអ្នកជំនាញផ្នែកហុងស៊ុយរូបនេះនិយាយថា នេះមិនមែនជាអបិយជំនឿទេ ពាក្យថា ហុងស៊ុយ គឺហុងស៊ុយបែបវិទ្យាសាស្ត្រ ដោយយើងអាចវិភាគច្បាស់លាស់ទៅលើធាតុទាំងប្រាំមាន ធាតុទឹក ធាតុឈើ ធាតុភ្លើង ធាតុដី និងធាតុមាស។

សម្រាប់ការបកស្រាយលម្អិតសូមកុំភ្លេចរង់ចាំតាមដានទស្សនាកម្មវិធី «ហុងស៊ុយបែបវិទ្យាសាស្ត្រ» ដែលមានផ្សាយជូនទស្សនានៅរៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង ៧ដល់ម៉ោង ៧ និង៣០នាទីយប់ នៅលើកញ្ចក់ទូរទស្សន៍PNN៕

សូមទស្សនាឈុតខ្លីនៃកិច្ចសម្ភាសន៍តាមរយៈវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]